បរទេស៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទើបតែបានលើកឡើងថា លោកនឹងធ្វើសេចក្តីថ្លែងការណ៍នៅយប់នេះ។ ចំណែកគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យគឺលោកចូ ប៊ីដិន វិញ គ្រាន់តែប្រមូលសុន្ទរកថានៅក្រុង Wilmington, Delaware និងជំរុញឱ្យអ្នកគាំទ្រអត់ធ្មត់ ខណៈលទ្ធផលនៅតែបន្ត។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា គិតត្រឹមម៉ោងជិត ១រសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ចូ ប៊ីដិន មកពីខាងគណបក្សប្រជាធិបតេយ្យ បាននាំមុខលោក ដូណាល់ ត្រាំ អ្នកការពារតំណែងប្រធានាធិបតីនៅសេតវិមាន ដែលមកពីខាងគណបក្សសាធារណរដ្ឋ ដោយលោក ប៊ីដិន ទទួលបានអង្គបោះឆ្នោត ២១៥ ចំណែកលោក ដូណាល់ ត្រាំ ទទួលបានអង្គបោះឆ្នោត ១៦៥។
សូមជម្រាបថា សម្រាប់ការបោះឆ្នោតតំណែងប្រធានាធិបតីអាមេរិក ឆ្នាំ២០២០នេះ ប្រសិនបេក្ខជនប្រធានាធិបតីរូបណា ទទួលបានអង្គបោះឆ្នោតបាន ២៧០មុននោះ នោះបេក្ខជនរូបនោះ នឹងឈ្នះតំណែងប្រធានាធីបតីអាមេរិកឆ្នាំ២០២០៕ប្រែសម្រួលៈ ណៃ តុលា