ព័ត៌មានអន្តរជាតិ

ទិន្នន័យពី CNN បញ្ជាក់ថា លោក ដូណាល់ ត្រាំ កំពុងដេញពីក្រោយយ៉ាងកៀកលោក ចូ ប៊ីដិន ដោយអង្គបោះឆ្នោត ២១៩-២០៩

បរទេស៖ ប្រធានាធិបតីអាមេរិក គឺលោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតនៅរដ្ឋ Texas ដោយទទួលបានអង្គបោះឆ្នោតបន្ថែមចំនួន ៣៨ទៀត សរុប ២០៩ តាមពីក្រោយលោក ចូ ប៊ីដិន ដែលមានអង្គបោះឆ្នោត ២១៩។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ត្រាំ មានអង្គបោះឆ្នោត ៣៨ នៅក្នុងរដ្ឋតិចសាស់។ វាត្រូវការការបោះឆ្នោតចំនួន ២៧០អង្គបោះឆ្នោត ដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ ៕ប្រែសម្រួលៈ ណៃ តុលា

To Top