បរទេស៖ សកម្មភាពអំពើហិង្សាជាច្រើន បានធ្វើឱ្យរង្គោះរង្គើប្រទេសបារាំង កាលពីខែមុន រួមទាំងការសម្លាប់គ្រូបង្រៀនបារាំង កាលពីថ្ងៃទី ១៦ ខែតុលានៅជាយទីក្រុងប៉ារីស ដោយយុវជនអ៊ីស្លាមម្នាក់ និងការវាយប្រហារដ៏សាហាវ នៅវិហារកាតូលិកនៅនីស កាលពីថ្ងៃទី ២៩ ខែតុលា ដែលបានសម្លាប់មនុស្ស ៣ នាក់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់អ្នកនាំពាក្យប៉ូលីសបារាំងថា ប៉ូលីសបានចាប់ខ្លួនបុរសម្នាក់ នៅក្នុងបន្ទប់សណ្ឋាគាររបស់គាត់ បន្ទាប់ពីគាត់ ត្រូវបានគេមើលឃើញថា បានកំពុងដើរកាន់កំាបិទវែងមួយដើម នៅកណ្តាលទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ។
យោងតាមអ្នកនាំពាក្យ បានអោយដឹងទៀតថា នៅម៉ោងប្រហែល ១១ និង ៣០ នាទីព្រឹកអ្នកឈរមើលជាច្រើននាក់ បានរាយការណ៍ថា“ បុរសម្នាក់ប្រដាប់ដោយអាវុធ នៅតាមច្រករបៀងនៃមេត្រូ នៅស្ថានីយ៍Père-Lachaise” ។
លោកបានបន្ថែមថា រហូតមកដល់ពេលនេះ ពុំមានជនរងគ្រោះណា ត្រូវបានរាយការណ៍ទេ ហើយបញ្ហាកំពុងស្ថិត ក្រោមការស៊ើបអង្កេត៕ ប្រែសម្រួលៈ ណៃ តុលា