ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីអ៊ីស្រាអែល៖ កិច្ចព្រមព្រៀង បើកចំណងមិត្តភាពផ្លូវ តម្រូវឲ្យអាមេរិករឹតបន្តឹងលើអ៊ីរ៉ង់

បរទេស៖ មន្ត្រីអ៊ីស្រាអែលមួយរូប បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអារ៉ាប៊ីសាអូឌីតនិងកាតា គឺនៅក្នុងចំណោមប្រទេស ដែលតម្រង់ជួរគ្នា បង្កើតចំណងមិត្តភាព ជាមួយអ៊ីស្រាអែល ក្រោយការផ្សះផ្សារធ្វើឡើង ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។

ដោយងាយចេញ ពីភាពទីទើរបស់អ៊ីស្រាអែល ស្តីពីការបោះឆ្នោតអាមេរិក រដ្ឋមន្ត្រីចារកម្មអ៊ីស្រាអែល លោក Eli Cohen បានមានប្រសាសន៍ថា ការអនុវត្តកិច្ចព្រមព្រៀង បង្កើតចំណងមិត្តភាពផ្លូវការបន្ថែម អាចនឹងពឹងផ្អែក លើលោកប្រធានាធិបតីអាណត្តិក្រោយ ដែលបង្ហាញការប្តេជ្ញា បន្តប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

លោក Eli Cohen បានមានប្រសាសន៍បន្តថា ប្រសិនបើប្រធានាធិបតីអាណត្តិក្រោយ មិនបានបង្ហាញ ការប្តេជ្ញាប្រឆាំងអ៊ីរ៉ង់ទេនោះ អ្វីដែលនឹងកើតមានឡើង គឺថា ពួកគេនឹងប្រើប្រាស់ពេលវេលាខ្លួនឯង នឹងមិនប្រញាប់ប្រញាល់ នឹងមិនជ្រើនយកភាគីម្ខាង ហើយគោលនយោបាយបែបសម្បទាន នឹងធ្វើឲ្យកិច្ចព្រមព្រៀង សន្តិភាពជាប់គាំង៕ ប្រែសម្រួល៖ប៉ាង កុង

To Top