ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ចេញបញ្ជាឲ្យ ស៊ើបអង្កេត ករណីបាញ់សម្លាប់ មន្រ្តីកូរ៉េខាងត្បូង

សេអ៊ូល៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់កូរ៉េខាងត្បូង បានឲ្យដឹងថា មានភស្ដុតាងជាក់ស្តែងដែលបង្ហាញថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឱ្យធ្វើការស៊ើបអង្កេតទៅ លើការបាញ់សម្លាប់ដោយយោធា កូរ៉េខាងជើង នៅក្នុងខែកញ្ញា លើមន្ត្រីជលផលកូរ៉េខាងត្បូងម្នាក់ ។

មន្ត្រីមកពីស្ថាប័ន ស៊ើបការណ៍សម្ងាត់ជាតិ (NIS) បានធ្វើការកត់សម្គាល់ នៅក្នុងសម័យប្រជុំសវនកម្ម ជាទៀងទាត់របស់គណៈកម្មាធិការ ស៊ើបការណ៍សម្ងាត់របស់ សភាទៅក្នុងទីភ្នាក់ងារនេះ ។

មន្ត្រីម្នាក់ត្រូវបានគេដកស្រង់សម្ដី ដែលឲ្យដឹងក្នុងកិច្ចប្រជុំបិទទ្វារថា “យោងទៅតាមព័ត៌មានស៊ើបការណ៍សម្ងាត់ មានសញ្ញាមិនប្រក្រតី នៃប្រទេសកូរ៉េខាងជើង ដែលកំពុងធ្វើការស្វែងរកសាកសព (របស់មន្រ្តីដែលត្រូវបានសម្លាប់)” ៕ ដោយ ឈូក បូរ៉ា

To Top