ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃអង្គារម្សិលមិញនេះបានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការហុងកុង បញ្ហាតុលាការនៃរដ្ឋបាលពិសេសហុងកុង (HKSAR) និងកិច្ចការផ្ទៃក្នុងរបស់ចិន។
អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានមួយឆ្លើយតបនឹងសំណួរប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងការចោទប្រកាន់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសចិន កាលពីពេលថ្មីៗនេះ ចំពោះការចាប់ខ្លួនបុគ្គល ដែលពាក់ព័ន្ធនៅក្នុងទីក្រុងហុងកុង។
ដោយកត់សម្គាល់ថាប្រទេសចិន គឺជាប្រទេសដែលផ្អែកលើច្បាប់ ហើយ HKSAR គឺជាសង្គមដែលផ្អែកលើច្បាប់លោក វ៉ាង បានលើកឡើងថាច្បាប់ត្រូវតែគោរព និងអ្នកដែលរំលោភច្បាប់ត្រូវតែទទួលខុសត្រូវ។ “ការបំពេញកាតព្វកិច្ចរបស់អាជ្ញាធរ HKSAR ស្របតាមច្បាប់”៕ ដោយ ឈូក បូរ៉ា