ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នំា២០២០ថា ព្យុះទីហ្វុង Molave បានសម្លាប់មនុស្សអស់ ចំនួន៣៩នាក់ និង៤៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នៅតំបន់ភាគកណ្តាល នៃប្រទេសវៀតណាម និងតំបន់ខ្ពស់រាប ។ គណៈកម្មាធិការកណ្តាលត្រួតពិនិត្យ និងទប់ស្កាត់គ្រោះមហន្តរាយជាតិ បានឲ្យដឹងនៅថ្ងៃពុធនេះ ។
គណៈកម្មាធិការបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើង ដល់៣៦នាក់ កាលពីថ្ងៃអង្គារ ត្រូវបានកត់ត្រានៅខេត្ត Quang Nam, Nghe An, Dak Lak និង Gia Lai ទន្ទឹមនឹងនេះដែរ អ្នកបាត់ខ្លួន ត្រូវបានគេរាយការណ៍ឲ្យដឹង នៅខេត្ត Quang Nam និង Binh Dinh ។
គិតត្រឹមម៉ោង៧និង០០នាទីព្រឹក ម៉ោងក្នុងស្រុកនៅថ្ងៃពុធ មានសហគមន៍ ចំនួន២៦នៅខេត្ត Quang Nam និងខេត្ត Quang Ngai នៅតែបន្តរងផលប៉ះពាល់ ដោយសារផ្តាច់ចរន្តអគ្គិសនី ៕ ប្រែសម្រួលដោយៈ៖ ម៉ៅ បុប្ផាមករា