ព័ត៌មានអន្តរជាតិ

ឥណ្ឌា អាមេរិក ជប៉ុននិងអូស្ត្រាលី ចាប់ផ្តើមសមយុទ្ធទ័ពជើងទឹក ទ្រង់ទ្រាយធំ

បរទេស៖ ប្រទេសឥណ្ឌា សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី នៅថ្ងៃអង្គារនេះ បានចាប់ផ្តើម សហសមយុទ្ធទ័ពជើងទឹក ទ្រង់ទ្រាយធំបំផុត ក្នុងរយៈពេលជាងមួយទសវត្ស ហើយសមយុទ្ធទ័ពជើងទឹកនេះ ត្រូវគេមើលឃើញថា ជាផ្នែកនៃកិច្ចប្រឹងប្រែង ធ្វើឲ្យមានតុល្យភាព ជាមួយអំណាចយោធានិងសេដ្ឋកិច្ច នៅក្នុងតំបន់របស់ចិន។

ល្បែងសង្គ្រាមប្រចាំឆ្នំា Malabar ដែលប្រទេសឥណ្ឌាប្រារព្ធធ្វើឡើង ជាមួយសហរដ្ឋអាមេរិកនិងជប៉ុននេះ ត្រូវបានពង្រីកបញ្ចូលប្រទេសអូស្ត្រាលី ជាមួយផងក្នុងឆ្នាំនេះ ដើម្បីក្តោបយកសមសមាជិកទាំងអស់ របស់ក្រុមប្រទេសទាំង៤ ឈ្មោះ Quad ដែលជាក្រុមមិនផ្លូវការមួយ របស់ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ដ៏ធំបំផុតទាំង៤ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា ប្រទេសចិនធ្លាប់បាន ចោទសហរដ្ឋអាមេរិក ដែលកំពុងតែដឹកនាំកិច្ចប្រឹងប្រែង បង្កើនកម្លាំងរួមគ្នាមួយ នៅក្នុងចំណោមសម្ព័ន្ធមិត្តរបស់ខ្លួននោះ ថា “មានចិត្តគំនិតបែបសង្គ្រាមត្រជាក់” និងមានការរើសអើងមនោគមវិជ្ជា៕ ប្រែសម្រួល៖ប៉ាង កុង

To Top