ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានសន្យានៅថ្ងៃពុធម្សិលមិញនេះថា នឹងបើកទីផ្សារប្រទេសបន្ថែមទៀត ដោយការរិះគន់សហរដ្ឋអាមេរិក ចំពោះការប្រកាន់ខ្ជាប់ នូវឯកតោភាគីនិយម និងការការពារនិយម លើពាណិជ្ជកម្ម។
នៅក្នុងសុន្ទរកថា បើកការតាំងពិព័រណ៍ នាំចូលអន្តរជាតិចិន ប្រចាំឆ្នាំលើកទី ៣ លោកស៊ី បានលើកឡើងថា “យើងមិនគួរគិតតែ ពីប្រយោជន៍ផ្ទាល់ខ្លួនទេ។ យើងប្រឆាំងនឹងឯកតោភាគីនិយម និងការគាំពារនិយម” ។
លោកស៊ី ក៏បានគូសបញ្ជាក់ផងដែរថា ប្រទេសចិន នឹងពន្លឿនការចរចា ស្តីពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ជាមួយប្រទេសជិតខាងជប៉ុន និងកូរ៉េខាងត្បូង និងធ្វើការសម្រាប់ ការចុះហត្ថលេខាដំបូង នៃក្របខ័ណ្ឌភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់។
នៅក្នុងកិច្ចប្រជុំសំខាន់របស់ខ្លួន កាលពីចុងខែមុន គណបក្សកុម្មុយនិស្ត កំពុងកាន់អំណាចរបស់ប្រទេសចិន បានប្តេជ្ញាប្រកាន់នូវយុទ្ធសាស្រ្ត “ចរាចរពីរ” ដើម្បីជំរុញតម្រូវការក្នុងស្រុក ខណៈដែលព្យាយាម ជំរុញការនាំចេញ ខណៈដែលសហរដ្ឋអាមេរិក បានអះអាងថា សហរដ្ឋអាមេរិកបានលើកកម្ពស់ “ការធ្លាក់ចុះ” នៅក្នុងទីផ្សារពិភពលោក៕ ដោយ៖ ឈូក បូរ៉ា