ព័ត៌មានអន្តរជាតិ

ព្យុះត្រូពិច Eta សម្លាប់ពលរដ្ឋនៅក្វាតេម៉ាឡា រហូតដល់១៥០នាក់

ក្វាតេម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក Alejandro Giammattei ប្រធានាធិបតីរបស់ប្រទេសក្វាតេម៉ាឡា បានថ្លែងកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង បង្កឡើងដោយព្យុះត្រូពិច Eta បានកើនឡើងដល់១៥០នាក់ ។

លោក Giammattei បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ក្រុមជួយសង្គ្រោះបានចូលដល់ទីតាំងភូមិ Queja នៅ Alta Verapaz កាលពីថ្ងៃសុក្រ ដែលជាកន្លែង់យោធារបស់ក្វាតេម៉ាឡា បានរាយការណ៍ថា មានផ្ទះប្រមាណ១៥០ខ្នងបានកប់ដោយសារល្បាប់ភក់ ។

លោកប្រធានាធិបតីបានថ្លែងថា “ក្នុងចំណោមសាកសព និងអ្នកដែលបានបាត់ខ្លួន តួលេខមិនផ្លូវការនោះ បានបង្ហាញថា មានអ្នកស្លាប់ចំនួន១៥០នាក់ ។ ដែលតួលេខទាំងនោះមិនផ្លូវការ ដោយសារតែយើងមិនបានរកឃើញពួកគេសោះ” ។

លោក Giammattei បានថ្លែងថា ពលរដ្ឋជាង៧៥.០០០នាក់ បានរងផលប៉ះពាល់ដោយផ្ទាល់ ដោយសារគ្រោះទឹកជំនន់ និងហូរច្រោះល្បាប់ភក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top