ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់ និងបាក់ដី នៅភាគឦសាន ម៉ិកស៊ិក បណ្តាលឲ្យស្លាប់ពលរដ្ឋ តិចបំផុត១៩នាក់

ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសុក្រថា គ្រោះទឹកជំនន់ និងបាក់ដី បង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំង បានបន្សល់នូវអ្នកស្លាប់តិចបំផុត១៩នាក់ និងផ្ទះជាង៩០០ខ្នងបានរងការខូចខាត នៅរដ្ឋ Chiapas ស្ថិតនៅភាគឦសាន នៃប្រទេសម៉ិកស៊ិក ។

លេខាធិការការពារជនស៊ីវិលប្រចាំរដ្ឋ Chiapas បានរាយការណ៍ថា  មានក្រុងចំនួន២០នៅក្នុងតំបន់ខុសៗគ្នានៃរដ្ឋនេះបានរងនូវផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ដែលហូរហៀរពីទន្លេ និងបង្កជាគ្រោះបាក់ដីហូរច្រោះល្បាប់ភក់ ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមរបាយការណ៍បានឲ្យដឹងថា ១៥នាក់ក្នុងចំណោម១៩នាក់ដែលជាជនរងគ្រោះបាត់បង់ជីវិត នៅក្នុងក្រុងចំនួន០៣ខុសៗគ្នា ដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃតំបន់ភ្នំ ម៉ិកស៊ិក ដែលជារដ្ឋជាប់ព្រំដែននៃប្រទេសក្វាតេម៉ាឡា៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×