ព័ត៌មានអន្តរជាតិ

ថ្ងៃនេះ មីយ៉ាន់ម៉ា ចាប់ផ្តើមបោះឆ្នោត សកលពហុបក្ស

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា នៅថ្ងៃនេះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមដំណើរការបោះឆ្នោតសកពហុបក្សចូលរួម ។

នៅថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកានេះ ប្រទេសមីយ៉ាន់ម៉ា បានដំណើរការបោះឆ្នោតសកលដែលមានពហុបក្សចូលរួម ខណៈដែលពលរដ្ឋជាង៣៧លាននាក់បានធ្វើការបោះឆ្នោតនៅតាមស្ថានីយបោះឆ្នោតនានានៅទូទាំងប្រទេស ។

គេបានឃើញក្រុមគ្រូពេទ្យធ្វើការត្រួតពិនិត្យកម្តៅពលរដ្ឋដែលបានមកធ្វើការបោះឆ្នោតសកល នៅស្ថានីយបោះឆ្នោត នៅរដ្ឋធានីរ៉ងហ្គូន ។

មិនទាន់មានព័ត៌មានលម្អិតពាក់ព័ន្ធ នឹងការបោះឆ្នោតសកលនេះនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top