ព័ត៌មានអន្តរជាតិ

តួកគី បញ្ជូននាវាចូលរួម សមយុទ្ធដែលជាបេសកកម្ម ដំបូងនៅដែនទឹក នៃសមុទ្រខ្មៅ

អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិន បានចុះផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក Fatih Donmez រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងថាមពល បានប្រកាសថា នាវាចម្បាំង Kanuni ដែលជានាវាសម្រាប់ចូលរួមសមយុទ្ធរបស់ប្រទេសតួកគី ដែលចេញដំណើរពីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសុក្រឆ្ពោះទៅកាន់សមុទ្រខ្មៅ ដើម្បីចាប់ផ្តើមបេសកកម្មជាលើកដំបូង ។

នាវា Kanuni នឹងចូលរួមក្នុងការធ្វើសមយុទ្ធ នៅទីលាន Sakarya Gas Field នៃភាគខាងជើងខេត្ត Zonguldak បន្ទាប់ពីបានធ្វើការថែទាំនៅកំពង់ផែ Filyos នៅខេត្ត ។ លោក Donmez បានថ្លែងឲ្យដឹងនៅកន្លែងប្រារព្ធកម្មវិឌី នៅកំពង់ផែ Haydarpasa នៃក្រុងអ៊ីស្តង់ប៊ុល មុនពេលដែលនាវាចាកចេញ ។

នាវានេះនឹងចាប់ផ្តើមក្នុងសមយុទ្ធជាលើកដំបូងនៅដើមខែទី១នៃឆ្នាំ២០២១ ។ លោករដ្ឋមន្ត្រីបានថ្លែងដូច្នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top