ព័ត៌មានអន្តរជាតិ

កំដៅនៅអេត្យូ ពីកាន់តែខ្លាំង ខណៈដែលមានទាំងការបាញ់ រ៉ូកែតទៅលើ ព្រលានយន្តហោះផង

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានសរសេរថាកងកម្លាំងនៅក្នុងតំបន់ Tigray ភាគខាងជើងនៃប្រទេសអេត្យូ ពីបានឈានទៅដលើការបាញ់គ្រាប់រ៉ូកែតផង នៅឯព្រលានយន្តហោះក្នុងការបង្កើន ជម្លោះរបស់ពួកគេជាមួយរដ្ឋាភិបាល។

គួរឲ្យដឹងដែរថាភាពតានតឹង រវាងរដ្ឋាភិបាលនិងរណសិរ្សរំដោះប្រជាជនរបស់ Tigray ដែលហៅកាត់ថាTPLFដែលកំពុងមានវត្តមាននៅ Tigray បានកំពុងកើនឡើងកំដៅព្រមទាំងការប៉ះទង្គិចយោធាផងនៅខែនេះ។

ក្រុមមន្រ្តីបាននិយាយថា នៅតំបន់ព្រលានយន្តហោះ ត្រូវបានខូចខាតនៅក្នុងការវាយប្រហាររ៉ូកែតផងហើយTPLF បានបញ្ជាក់ពីការទទួលខុសត្រូវ ដោយនិយាយថាវាគឺជាការសងសឹករបស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top