Covid-19

វៀតណាម មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបកើនឡើងដល់ជាង ១.៣០០នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិ បាល បានឲ្យដឹងថា វៀតណាម ត្រូវបានគេរាយការណ៍ឲ្យដឹងថា មានករណីថ្មីចំនួនម្នាក់ដោយសារជំងឺកូវីដ១៩ គិតត្រឹមថ្ងៃសុក្រនេះ ដែលនាំឲ្យតួលេខនៃ អ្នកឆ្លងជំងឺសរុបកើនឡើងដល់ ១.៣០៥នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន ៣៥នាក់ ។

ក្រសួងបានឲ្យដឹងថា ករណីថ្មីនៃជំងឺនេះ គឺជាជនជាតិវៀតណាមម្នាក់ ដែលថ្មីៗនេះបានចូលមកក្នុងប្រទេស ដែលមកពីបរទេស ហើយត្រូវបានធ្វើចត្តាឡីស័ក នៅពេលមកដល់ ។

ក្រសួងក៏បានប្រកាសឲ្យដឹងថា អ្នកជំងឺចំនួន ១.១៤២នាក់ នៅក្នុងប្រទេសបានជាសះស្បើយទាំងស្រុង គិតត្រឹមថ្ងៃសុក្រនេះ ។

ក្រសួងបានឲ្យដឹងថា ក្នុងរយៈពេល ៧៩ថ្ងៃជាប់ៗគ្នា វៀតណាម មិនមាននរណាម្នាក់ឆ្លងជំងឺកូវីដ១៩ថ្មី នៅក្នុងសហគមន៍ឡើយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top