ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន៖ វ៉ាក់សាំងជំងឺកូវីដ-១៩ គួរតែអាចផ្ដល់ឲ្យប្រេីប្រាស់ បានទូទាំងពិភពលោក

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃសុក្របានសង្កត់ធ្ងន់លើសារសំខាន់នៃការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយលើកឡើងថា វាជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ឈប់ការឆ្លងរាលដាល។

លោក Guterres បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថាការស្វាគមន៍ការរីកចម្រើននាពេលថ្មីៗនេះ ក្នុងការអភិវឌ្ឍវ៉ាក់សាំងដែល“ ផ្តល់នូវកាំរស្មីនៃក្តីសង្ឃឹម” ប៉ុន្តែកាំរស្មីនៃក្តីសង្ឃឹម ត្រូវការទៅដល់មនុស្សគ្រប់គ្នា និងមានតំលៃសមរម្យសម្រាប់មនុស្សគ្រប់រូប គ្រប់ទីកន្លែង។

លោកបានធ្វើការកត់សម្គាល់នៅមុនកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G-20 ដែលមានរយៈពេលពីរថ្ងៃដែលនឹងត្រូវធ្វើឡើងតាមអ៊ិនធឺណិត ចាប់ពីថ្ងៃសៅរ៍នេះ។

វិធានការសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតមេរោគឆ្លង និងការរក្សាសេដ្ឋកិច្ចពិភពលោក ត្រូវបានគេរំពឹងថា ស្ថិតក្នុងចំណោមប្រធានបទសំខាន់ៗដែលត្រូវបានពិភាក្សាដោយមេដឹកនាំមកពីប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងកំពុងលេចធ្លោក្នុងកំឡុងពេលកិច្ចប្រជុំតាមខ្សែអាត់វីដេអូ៕

ដោយ ឈូក បូរ៉ា

To Top