ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់ B-52 ជាមួយយន្តហោះ ចម្បាំងណាតូ ធ្វើសមយុទ្ធនៅសមុទ្រ Barents

បរទេស៖ទីបញ្ជាការកងកម្លាំងសហរដ្ឋអាមេរិកប្រចាំនៅអឺរ៉ុប តាមសេចក្តីរាយការណ៍ បានប្រកាសថា យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រសហរដ្ឋអាមេរិក B-52 បានចូលរួមធ្វើសមយុទ្ធជាមួយយន្តហោះចម្បាំងណាតូ នៅពីលើដែនសមុទ្រ Barents ជាប់ព្រំដែនប្រទេសន័រវេសនិងប្រទេសរុស្ស៊ី។ 

បេសកកម្មនោះ សង្កត់ធ្ងន់លើសមយុទ្ធបញ្ចូលរួមគ្នា នៅពីលើសមុទ្រតំបន់អាក់ទិក រវាងយន្តហោះទម្លាក់គ្រាប់មកពីកងយន្តហោះទម្លាក់គ្រាប់លេខ៥របស់មូលដ្ឋានកងទ័ពអាកាស Minot រដ្ឋដាកូតាខាងជើង និងយន្តហោះចម្បាំងF-16 របស់ប្រទេសក្រិកនិងន័រវេស។  

គួរបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 ដែលគេស្គាល់ឈ្មោះថា Stratofortress គឺត្រូវបានកងកម្លាំងជើងអាកាសសហរដ្ឋអាមេរិកប្រើប្រាស់ តាំងពីឆ្នាំ១៩៥៥មកម្ល៉េះ ហើយដោយត្រូវគេចាត់ថា ជាយន្តហោះទម្លាក់គ្រាប់ធុនធ្ងរប្រតិបត្តិការក្នុងរយៈចម្ងាយឆ្ងាយនោះ យន្តហោះនេះមានសមត្ថភាពហោះហើរក្នុងរយៈកម្ពស់៥០.០០០ហ្វីត ស្មើនឹងកម្ពស់ប្រមាណជាង១៥គីឡូម៉ែត្រ៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top