ព័ត៌មានអន្តរជាតិ

ពលរដ្ឋប្រមាណ ៣០.០០០នាក់ នៅម៉ាឡេស៊ី បង្ខំជម្លៀសខ្លួន ចេញដោយសារគ្រោះទឹកជំនន់

ម៉ាឡេស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នំា២០២១ថា គ្រោះទឹកជំនន់បានកើតឡើង នៅរដ្ឋមួយចំនួនរបស់ប្រទេសម៉ាឡេស៊ី បង្ខំឲ្យពលរដ្ឋប្រមាណ ៣០.០០០នាក់ ជម្លៀសខ្លួនចេញ ។

ដោយសារតែជារដូវវស្សា ភ្លៀងបានបង្អុរធ្លាក់ចុះយ៉ាងគំហុក នៅក្នុងប្រទេសម៉ាឡេស៊ី ដែលនាំឲ្យកើតមានគ្រោះទឹកជំនន់ នៅតំបន់ជាច្រើននៅតាមបណ្តារដ្ឋ នៅក្នុងប្រទេសម៉ាឡេស៊ី បានបង្ខំឲ្យពលរដ្ឋប្រមាណ ៣០.០០០នាក់ ចាកចេញពីលំនៅដ្ឋាន ។

រដ្ឋាភិបាលម៉ាឡេស៊ី បានឲ្យដឹងកាលពីថ្ងៃពុធថា ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង ដែលគេឃើញនៅរដ្ឋ Johor ស្ថិតនៅភាគខាងត្បូង ប្រទេសម៉ាឡេស៊ី និងនៅតាមបណ្តាក្រុងមួយចំនួន ដែលតាមដងផ្លូវពោរពេញទៅ ដោយទឹកដក់ និងទឹកជន់លិចលំនៅដ្ឋានជាច្រើន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top