បាដាដ៖ ទីភ្នាក់ងារ់ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ថា កាលពីថ្ងៃពុធ ប្រទេសអ៊ីរ៉ាក់ បានអនុម័តទៅលើវិធានការណ៍រឹតត្បិតសម្រាប់ការធ្វើដំណើរចូល និងមកពីបណ្តាប្រទេសចំនួន២០ ដែលជាកន្លែងមានពូជវីរុសថ្មី កំពុងឆ្លងរាលដាល ។
យោងតាមសេចក្តីថ្លែងការណ៍មួយ ចេញដោយការិយាល័យព័ត៌មាន របស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mustafa al-Kadhimi បានឲ្យដឹងថា ប្រទេសចំនួន២០នោះរួមមាន ចក្រភពអង់គ្លេស អូទ្រីស ប៊ែលហ្ស៊ិក ដាណឺម៉ាក ហ្វាំងឡង់ បារាំង ចចារ អាល្លឺម៉ង់ ក្រិច អៀឡង់ លុចហ្សាំប៊ឺក ស្លូវ៉់ាគី អេស្ប៉ាញ ប្រេស៊ីល សហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលី ជប៉ុន អាហ្វ្រិកខាងត្បូង និងហ្សាំប៊ី ។
ទន្ទឹមនឹងនេះដែរ ការចូលមកកាន់ប្រទេស របស់អ្នកធ្វើដំណើរពីបណ្តាប្រទេសទាំងនេះ មកទឹកដីអ៊ីរ៉ាក់ ក៏ត្រូវហាមឃាត់ដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា