ព័ត៌មានអន្តរជាតិ

ឆេះអគារសម្រាប់ផលិត បន្ថែមវ៉ាក់សាំងការពារ មេរោគកូវីដ១៩ នៅឥណ្ឌា

(CNN) ក្រុមហ៊ុនបាននិយាយថា នៅថ្ងៃព្រហស្បតិ៍ អគ្គិភ័យបានឆាបឆេះនៅឯអគារមួយដែលកំពុងសាងសង់ នៅវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុត នៅលើពិភពលោក ប៉ុន្តែការផលិតវ៉ាក់សាំង COVID-19 នឹងមិនប៉ះពាល់ឡើយ។

យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើករបស់ការិយាល័យពន្លត់អគ្គីភ័យ នៅទីក្រុង Pune ភាគខាងត្បូងរដ្ឋ Maharashtra ថា ភ្នាក់ងារពន្លត់អគ្គីភ័យកំពុងប្រតិបត្តិការបាញ់ពន្លត់ភ្លើង។ ចំណែកមូលហេតុដែលនាំអោយមានភ្លើងឆេះ និងទំហំនៃការខូចខាតមិនទាន់ដឹងច្បាស់នៅឡើយទេ។

មន្ត្រីពន្លត់អគ្គិភ័យលោក Prashant Ranpise ដែលកំពុងត្រួតពិនិត្យប្រតិបត្តិការជួយសង្គ្រោះបាននិយាយថា “ យើងបានជួយសង្គ្រោះមនុស្ស ៣ នាក់ហើយមិនមានអ្នកស្លាប់ឬរបួសឡើយ” ។ ក្រុមហ៊ុនបាននិយាយថាអគ្គិភ័យនេះត្រូវបានកើតឡើងទៅលើកន្លែងថ្មីដែលខ្លួនកំពុងសាងសង់ដើម្បីបង្កើនការផលិតវ៉ាក់សាំងការពារមេរោគកូវីដ-១៩ ហើយធានាថាវាត្រូវបានរៀបចំបានល្អប្រសើរសម្រាប់រោគរាតត្បាតនាពេលអនាគត។

ក្រុមហ៊ុនបន្តថា អគ្គិភ័យនេះមិនប៉ះពាល់ដល់គ្រឿងបរិក្ខារដែលមានស្រាប់ក្នុងការផលិតវ៉ាក់សាំងការពារមេរោគកូវីដ១៩ ឬឃ្លាំងស្តុកប្រហែល ៥០

លានដូសឡើយ។ ប្រែសម្រួល ណៃ តុលា

To Top