ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីអាមេរិក លោក ត្រាំ រិះគន់ខ្លាំងៗ ទៅលើលោក ចូ បៃឌិន ដែលថា អាមេរិកអាចនឹងបង្កើន យោធានៅអ៊ីរ៉ាក់

បរទេស៖ ទីក្រុងបាដាដត្រូវបានរញ្ជួយដោយការ វាយប្រហារភេរវកម្ម២ដងក្នុងពេលតែមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបណ្តាលឱ្យយ៉ាងហោចណាស់មនុស្ស ៣២ នាក់បានស្លាប់ និង ១១០ នាក់រងរបួស។ ពួកឧទ្ទាម Daesh (ISIS) បានអះអាងទទួលខុសត្រូវនៅក្នុងការវាយប្រហារនេះ។ នៅក្នុងថ្ងៃចុងក្រោយរបស់ខ្លួននៅក្នុងការិយាល័យរដ្ឋបាល លោក ដូណាល់ ត្រាំ បានធ្វើឱ្យល្អលើការប្តេជ្ញាចិត្តជាយូរមកហើយដើម្បីដកចំនួនកងទ័ពអាមេរិក នៅអ៊ីរ៉ាក់ពីចំនួនប្រមាណ ៥ ៨០០ មកនៅត្រឹម ២ ៥០០ នាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោក ដូណាល់ត្រាំ បានផ្តោតលើប្រធានាធិបតីចូបៃដិន លើរបាយការណ៍ព័ត៌មានមួយដែលលើកឡើងថា រដ្ឋបាលថ្មីអាមេរិកនេះ អាចចាត់ទុកការបំផ្ទុះគ្រាប់បែកនៅទីក្រុងបាដាដ កាលពីថ្ងៃព្រហស្បតិ៍ ជាលេសដើម្បីពង្រីកជំហ៊ានយោធារបស់អាមេរិកនៅអ៊ីរ៉ាក់។

លោក ដូណាល់ ត្រាំ បានសរសេរដោយសំដៅទៅលើ ភាពហូរហៀរនៃអំពើពុករលួយរបស់ក្រុងវ៉ាស៊ីនតោន ឌីស៊ី និង ឧស្សាហកម្មយោធាអាមេរិកថា ត្រឡប់ទៅក្នុងសង្គ្រាមនៅពេញនៃថ្ងៃដំបូង។ ភាពហូហៀរនៃសង្គ្រាម គឺវាគួរឱ្យរំភើប៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×