ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសមិនដកទណ្ឌកម្ម បើអ៊ីរ៉ង់ មិនបញ្ឈប់ការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូម

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងមិនដកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់នោះទេ លើកលែងតែទីក្រុងតេរ៉ង់ បញ្ឈប់ការចម្រាញសារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅពេលសួរថាតើសហរដ្ឋអាមេរិក នឹងដកទណ្ឌកម្មជាមុន ដើម្បីឱ្យអ៊ីរ៉ង់វិលត្រឡប់មក តុចរចាវិញនោះលោក ចូ បៃដិន បានលើកឡើងថា “ទេ” នេះបើយោងតាមបទសម្ភាសន៍ កាលពីថ្ងៃសុក្រជាមួយសារព័ត៌មាន CBS ។

លោក បៃដិន ក៏បានផ្តល់នូវការងឿងឆ្ងល់ផងដែរ នៅពេលត្រូវបានគេសួរថាតើ អ៊ីរ៉ង់ត្រូវតែបញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូម ជាមុនសិន ដើម្បីជាថ្នូរនឹងការដកទណ្ឌកម្មរបស់អាមេរិក ឬយ៉ាងណា។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ កំពុងបាត់បង់ការអត់ធ្មត់ជាមួយ នឹងរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីរក្សាទណ្ឌកម្មខុសច្បាប់ លើសាធារណរដ្ឋអ៊ីស្លាម ។

នៅក្នុងនោះដែរ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានកត់សម្គាល់ថាទីក្រុងវ៉ាស៊ីនតោន នឹងវិលត្រឡប់ទៅរកផែនការសកម្មភាពរួម (JCPOA) ដែលត្រូវបានគេស្គាល់ថា ជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅពេលដែលទីក្រុងតេអេរ៉ង់ បំពេញតាមការប្តេជ្ញារបស់ខ្លួន ដោយព្រមានអំពីផ្លូវដ៏វែងឆ្ងាយមួយ ៕

ដោយ ឈូក បូរ៉ា

To Top