Covid-19

នៅថ្ងៃទី៨ កុម្ភៈ ថៃ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៨៦នាក់ថែមទៀត

បរទេស៖ នៅថ្ងៃច័ន្ទ ទី៨ កុម្ភៈ រដ្ឋាភិបាលថៃ បានកត់ត្រាករណីឆ្លងវីរុសថ្មីចំនួន ១៨៦ នាក់ថែមទៀត ដែលនាំឱ្យប្រទេសនេះ មានអ្នកឆ្លងវីរុសនេះសរុបមានចំនួន ២៣ ៥៥៧ នាក់ ចាប់តាំងពីការរាតត្បាតមួយឆ្នាំកន្លងមក និង មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់មានដល់ ៧៩ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំង ១៨៦ នាក់ មានតែ ៣៥ ករណីប៉ុណ្ណោះដែលត្រូវបានរកឃើញ អំឡុងពេលធ្វើតេស្តិ៍សកម្ម ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងពីប៉ុន្មានថ្ងៃនេះ។

ទោះយ៉ាងណាចំនួនករណីដែល រាយការណ៍ដោយមន្ទីរពេទ្យ បានកើនឡើងដល់ ១៤១ នាក់។ ករណីថ្មីនេះត្រូវបានប្រមូល ដោយចំនួនអ្នកមកពីបរទេសចំនួន ១០នាក់កាលពីពេលថ្មីៗនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top