ព័ត៌មានអន្តរជាតិ

ចិនពន្យាពេល ផែនការ ថ្នាំ វ៉ាក់សំាង កូវីដ១៩

បរទេស៖ប្រទេសចិន តាមសេចក្តីរាយការណ៍ អាចនឹងធ្វើការពន្យាពេល ចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ស្របពេលមានដំណើរ ចេញថ្នាំវ៉ាក់សាំងយឺតយ៉ាវ សូម្បីក្រោយពេលមានការអនុម័តលើថ្នាំវ៉ាក់សំាង កូរ៉ូណាទីពីរក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ថា គោលដៅរបស់រដ្ឋាភិបាលចិន ក្នុងដំណើរចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ដល់ប្រជាជន៥០លាននាក់ នៅត្រឹមថ្ងៃចូលឆ្នាំថ្មី នាថ្ងៃសុក្រខាងមុខនេះ នឹងត្រូវបានពន្យាពេលទៅចុងខែមីនា ស្របពេលមានការចេញថ្នាំយឺត ក្រោយសហរដ្ឋអាមេរិកនិងអឺរ៉ុប។

កាលពីថ្ងៃទី០៣ ខែកុម្ភៈ ប្រទេសចិន បានផ្តល់ថ្នាំវ៉ាក់សំាងចំនួន៣១លានដូស ដោយផ្តោតគោលដៅសំខាន់ លើបុគ្គលិកពេទ្យ ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជម្ងឺកូវីដ១៩។

លោក Du Yuping ជាអតីតមន្ត្រីអង្គការសុខភាពពិភពលោក បាននិយាយប្រាប់ដល់កាសែត Al Jazeera យ៉ាងដូច្នេះថា គោលដៅនៃការចាក់ថ្នាំវ៉ាក់សាំង ដល់មនុស្សចំនួន៥០លាននាក់ គឺមិនមានន័យថាច្រើននោះទេ ក្នុងប្រទេសមួយដែលមាន ប្រជាជនជិត១,៤ពាន់លាននាក់៕ប្រែសម្រួល៖ប៉ាង កុង

To Top