Covid-19

វៀតណាម មានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤៩នាក់ នាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើង ដល់ជាង២ពាន់នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម បានកត់ត្រា មានករណីជំងឺកូវីដ១៩ថ្មីចំនួន៤៩នាក់ គិតត្រឹមថ្ងៃចន្ទ ហើយអ្នកដែលឆ្លងជំងឺ ទំាងអស់នៅក្នុងស្រុក ដែលនាំឲ្យចំនួនករណីឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើងដល់ ២.០៥០នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៣៥នាក់ ។

ក្នុងចំណោមករណីទាំងនោះ ២៩នាក់ត្រូវបានកត់ត្រា នៅភាគខាងត្បូងក្រុងហូជីមិញ និង១២នាក់ នៅភាគខាងជើងខេត្ត Hai Duong ហើយពលរដ្ឋវៀតណាមចំនួន ៣នាក់ នៅរដ្ឋធានីហាណូយ និងភាគខាងជើងខេត្ត Quang Ninh និង ២នាក់ នៅភាគកណ្តាលនៃតំបន់ខ្ពង់រាប Gia Lai ។

អ្នកជំងឺចំនួន១.៤៧២នាក់ បានជាសះស្បើយពីជំងឺអស់ហើយ ក្រសួងបានបញ្ជាក់យ៉ាងដូច្នេះ ។ ដោយបានបន្ថែមថា ពលរដ្ឋជិត ៨៩.៨០០នាក់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ និងស្ថិតក្នុងការតាមដាន ។

ក្រសួងបានឲ្យដឹងថា ការឆ្លងជំងឺកូវីដ១៩នៃរលកចុងក្រោយ បានកើតឡើងនៅក្នុងប្រទេស កាលពីថ្ងៃទី២៨ ខែមករា ដែលមានករណីឆ្លងក្នុងសហគមន៍ចំនួន ៤៦៧នាក់ ត្រូវបានគេបញ្ជាក់ថា នៅក្នុងក្រុង និងខេត្តចំនួន១២ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×