ព័ត៌មានអន្តរជាតិ

រញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រនៅញូវកាលីដូ បង្កការព្រមានពីរលកយក្សស៊ូណាមិ សម្រាប់ប្រទេស និងដែនដីនៅប៉ាស៊ីហ្វិកខាងត្បូង

ស៊ីដនី៖ ការរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័របានកើតឡើងនៅតំបន់ជុំវិញ រដ្ឋញូកាលីដូ កាលពីថ្ងៃព្រហស្បតិ៍ដែលបង្ក ឱ្យមានការព្រមាន ពីរលកយក្សស៊ូណាមិ សម្រាប់ប្រទេស និងដែនដីនៅប៉ាស៊ីហ្វិកខាងត្បូង ប៉ុន្តែមិនមានការបំផ្លិចបំផ្លាញដោយរលកយក្សស៊ូណាមិ នៅទូទាំងប៉ាស៊ីហ្វិកនោះទេ។

ការរញ្ជួយដីដ៏ខ្លាំងនេះ ដែលបានកើតឡើងនៅម៉ោង ១២ និង ២០ នាទីម៉ោងក្នុងស្រុកនៅទីតាំងភាគអាគ្នេយ៍នៃកោះលុច្ស មានជម្រៅ ១០ គីឡូម៉ែត្រ នេះបើយោងតាមការស្ទាបស្ទង់ ភូមិសាស្ត្រសហរដ្ឋអាមេរិក។

មជ្ឈមណ្ឌលព្រមានស៊ូណាមិប៉ាស៊ីហ្វិក មានមូលដ្ឋាននៅហាវ៉ៃបានឲ្យដឹងថា“ ផ្អែកលើទិន្នន័យដែលមានទាំងអស់ ការបំផ្លិចបំផ្លាញរលកយក្សស៊ូណាមិ នៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក មិនត្រូវបានគេរំពឹងទុកថាកើតមាននោះទេ” ។

ប៉ុន្តែប្រភពបានព្រមានថា“ រលកយក្សស៊ូណាមិដែលមានគ្រោះថ្នាក់ពីការរញ្ជួយដីនេះ គឺអាចកើតមានទៅបាន” នៅតាមឆ្នេរសមុទ្រនៃកន្លែងដូចជាញូកាលីដូ វ៉ានូទូ ហ្វីជី ញូហ្សេឡែន តុងហ្គា និងកោះសូឡូម៉ុន។

ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងផងដែរថាតំបន់ឆ្នេរសមុទ្រ ប៉ាស៊ីហ្វិករបស់ជប៉ុន ពីកោះហុកកៃដូ ដល់អូគីណាវ៉ា អាចសង្កេតមើលការផ្លាស់ប្តូរកម្រិតទឹកសមុទ្របន្តិច ដែលអាចចាប់ផ្តើមនៅម៉ោង ៦ ព្រឹកដោយសារផលប៉ះពាល់ នៃការរញ្ជួយដីនេះ៕

ដោយ ឈូក បូរ៉ា

To Top