ព័ត៌មានអន្តរជាតិ

ទ្វីបអាហ្រ្វិក មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី ៣,៧លាននាក់

អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគ ប្រចាំនៅទ្វីបអាហ្វ្រិក (Africa CDC)បានឲ្យដឹងថា សរុបមានអ្នកឆ្លងជំងឺកូវីដ១៩ដែលត្រូវបានគេរាយការណ៍នៅទ្វីបអាហ្វ្រិក មានរហូតដល់៣.៧៣១.៣៤៣នាក់ គិតត្រឹមល្ងាចថ្ងៃសៅរ៍ ។

ខាង Africa CDC បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ សរុបអ្នកស្លាប់ត្រូវបានគេប្រកាសឲ្យដឹងដោយជំងឺឆ្លងរាតត្បាត នៅទ្វីបអាហ្វ្រិក បានកើនឡើងដល់៩៧.៨៧០នាក់ ។ មជ្ឈមណ្ឌលនេះបានឲ្យដឹងទៀតថា សរុបអត្រាមរណភាពនៅទ្វីបនេះ នៅថេរ គឺ២,៦ភាគរយ ។

សរុបពលរដ្ឋចំនួន៣.២៧២.២០២នាក់ឆ្លងជំងឺកូវីដ១៩ ដែលបានជាសះស្បើយពីជំងឺនៅទូទាំងទ្វីបនេះ ។ ទីភ្នាក់ងារថែទាំសុខភាពនៃគណៈកម្មាធិការសហភាពអាហ្វ្រិក (AU)បានឲ្យដឹងដូច្នេះ ។

ទីភ្នាក់ងារបានឲ្យដឹងថា នៅក្នុងតំបន់អាហ្វ្រិកខាងត្បូង គឺជាតំបន់ដែលរងនូវផលប៉ះពាល់ខ្លាំងជាងគេ នៃចំនួនអ្នកមានករណីវិជ្ជមាន បន្ទាប់មក តំបន់នៅអាហ្វ្រិកខាងជើង ។

ទីភ្នាក់ងារបានឲ្យដឹងថា អាហ្វ្រិកខាងត្បូង គឺមាន ប្រទេសម៉ារ៉ុក ទុយណេស៊ី អេហ្ស៊ីប និងអេត្យូពី ដែលជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេដោយជំងឺឆ្លងរាតត្បាត នៅទ្វីបអាហ្វ្រិក ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ប្រមាណ៦៧ភាគរយនៃករណីសរុបនៅទ្វីបអាហ្វិ្រក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top