ព័ត៌មានអន្តរជាតិ

WHO ប្រាប់ CNN ថាការផ្ទុះកូវីដនៅក្រុងវូហាន ដំបូងអាចខ្លាំងជាងតួលេខដល់ទៅ ៥០០ភាគរយ

បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ក្រុមការងាររបស់អង្គការ សុខភាពពិភពលោក WHO ដែលបានចូលទៅដល់ក្រុងវូហាន ជាទីកន្លែងផ្ទុះវិរុសកូវីដដំបូង គេកាលពីខែធ្នូឆ្នាំ២០១៩ នោះបានបង្ហាញ លទ្ធផលថ្មីមួយគួរឲ្យ ចាប់អារម្មណ៍ខ្លាំងមែនទែន។

ថ្លែងទៅកាន់ក្រុមការងាររបស់ CNN ប្រធានក្រុមការងារបានប្រាប់ថា ចំនួនជាក់ស្តែងដែលអាចឆ្លង រាតត្បាតនៅក្នុងទីក្រុងកាលពីខែ នោះប្រហែលជាអាចមាន រហូតទៅដល់ជាង ១០០០នាក់ ហើយការឆ្លងប្រហែលជាអាចកើតឡើង មុនពេលដែលយើងធ្លាប់បានអះអាងផង។

គួរឲ្យដឹងដែរបើយោងតាមអ្វី ដែលក្រុមអ្នកវិទ្យាសាស្ត្ររបស់ ប្រទេសចិនបានប្រាប់ទៅកាន់ក្រុមការងាររបស់ WHO នោះថាតួលេខឆ្លងដែលមាន នៅក្នុងក្រុងវូហានកាលពីខែធ្នូ នោះគឺមានត្រឹមតែ ១៧៤ករណីប៉ុណ្ណោះប៉ុន្តែ WHO ដោយមានលោក Nick Paton ជាប្រធានបានបញ្ជាក់ថាចំនួន ជាក់ស្តែងគឺខុសគ្នាដល់ទៅ ៥០០ភាគរយ ឬច្រើនជាង ១០០០នាក់។

មានការលើកឡើងខុសគ្នា ផ្សេងទៀតផងដែរដូចជាអ្នកវិភាគម្នាក់ របស់សកលវិទ្យាល័យ Harvard University ជឿជាក់ថាកូវីដបានចាប់ផ្តើម រាតត្បាតតាំងតែពីចុងរដូវក្តៅឆ្នាំ២០១៩ ម្ល៉េះគឺកាលពីខែតុលានៅក្នុងប្រទេសអ៊ីតាលី ដែលត្រូវបានគេរកឃើញករណី មួយចំនួនរួចទៅហើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top