ព័ត៌មានអន្តរជាតិ

ហ្វីលីពីននិយាយថា ចង់បានច្រើនជាងការផ្លាស់ប្តូរ ធូររលង់សម្រាប់កិច្ចព្រមព្រៀង កងទ័ពអាមេរិក

បរទេស៖ មន្ត្រីជាន់ខ្ពស់ហ្វីលីពីនមួយរូប បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកនឹងផ្តល់ឲ្យប្រទេសហ្វីលីពីន នូវជំនួយយោធា ដែលស្មើនឹងការផ្លាស់ប្តូរដ៏ធូររលុង ប្រៀបទៅនឹងប្រទេសអាស៊ីផ្សេងទៀត ដោយគ្រាន់តែបញ្ជាក់ពីការទាមទារ របស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌូតឺតេ ដែលស្នើឲ្យទីក្រុងវ៉ាស៊ីនតោន បង់ប្រាក់បន្ថែមទៀត។

លោក ឌូតឺតេ កាលពីសប្ដាហ៍មុន បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកគួរតែចេញប្រាក់បន្ថែមទៀត ប្រសិនបើចង់រក្សាកិច្ចព្រមព្រៀង កងកម្លាំងទស្សនកិច្ចមាន រយៈពេលពីរទសវត្ស ដែលលោកបានលុបចោលជាឯកតោភាគី កាលពីឆ្នាំមុន ក្នុងដំណើរឆ្លើយតបដោយកំហឹង ចំពោះការបដិសេធទិដ្ឋាការសហរដ្ឋអាមេរិក។

មន្ត្រីនាំពាក្យប្រធានាធិបតី លោក Harry Roque បាននិយាយប្រាប់សន្និសីទកាសែតមួយដូច្នេះថា “ប្រសិនបើយើងមានចំណងមិត្តភាពរឹងមាំ ជាមួយសម្ពន្ធមិត្តរឹងមាំនោះ ខ្ញុំគិតថា វាក៏មកជាមួយនូវចំនួនជំនួយ ហិរញ្ញវត្ថុកាន់តែខ្ពស់ត្រូវផ្តល់ឲ្យ”។

គួរបញ្ជាក់ថា នៅពេលភ្លាមៗនេះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងម៉ានីល មិនទាន់ធ្វើការឆ្លើយតបចំពោះសំណើសុំការ អត្ថាធិប្បាយនៅឡើយនោះទេ តែនៅក្នុងខែធ្នូបាននិយាយថា ប្រទេសហ្វីលីពីន ទទួលបានជំនួយយោធា សហរដ្ឋអាមេរិកដ៏ច្រើនបំផុត នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយទទួលបានប្រាក់ ៦៨៨,៦៥លានដុល្លារ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top