Covid-19

អាមេរិក សម្តែងនូវក្តីបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះការស៊ើបអង្កេតរបស់ WHO ទៅលើប្រភពដើមវីរុសកូវី-១៩

វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានឲ្យដឹងកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីវិធីដែលការរកឃើញដំបូង ត្រូវបានផ្សព្វផ្សាយបន្ទាប់ពីការស៊ើបអង្កេត របស់អង្គការសុខភាពពិភពលោក ទៅលើប្រភពដើមនៃ វីរុសនៅកណ្តាលទីក្រុង Wuhan ប្រទេសចិន។

លោក Sullivan បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាចាំបាច់ណាស់ដែលរបាយការណ៍នេះឯករាជ្យ ដោយមានការរកឃើញរបស់អ្នកជំនាញ ដោយគ្មានការអន្តរាគមន៍ ឬការផ្លាស់ប្តូរដោយរដ្ឋាភិបាលចិន ដោយអំពាវនាវឱ្យប្រទេសចិន ផ្តល់ទិន្នន័យដែលខ្លួនទទួលបាន ពីថ្ងៃដំបូងនៃការផ្ទុះឡើង”។

ក្រុង វ៉ាស៊ីនតោន បានសម្តែងការព្រួយបារម្ភ បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន ដែលបានចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា បានបញ្ឈប់ដំណើរការដកខ្លួន របស់សហរដ្ឋអាមេរិកចេញពី អង្គការសុខភាពពិភពលោក (WHO) ដែលអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានរិះគន់ថា ជាការផ្តោតសំខាន់លើប្រទេសចិន។

បន្ទាប់ពីការស៊ើបអង្កេត បានចាប់ផ្តើមនៅចុងខែមករា ក្រុងអ្នកជំនាញអង្គការសុខភាពពិភពលោក បានច្រានចោលនៅថ្ងៃទី៩ ខែកុម្ភៈ នូវលទ្ធភាពនៃវីរុស ដែលបានលេចចេញដោយចៃដន្យ ពីមន្ទីរពិសោធន៍មួយនៅទីក្រុង Wuhan ។

រដ្ឋបាលលោក ត្រាំ បានបង្ហាញទ្រឹស្តីមួយដែលវិទ្យាស្ថានវ៉ូហាន់ នៃវដ្តជីវសាស្រ្ត អាចផ្តល់កំណើតដល់វីរុសនេះ ដោយបានអះអាងថា អ្នកស្រាវជ្រាវមួយចំនួននៅទីនោះ បានបង្កើតរោគសញ្ញាស្របគ្នា ជាមួយជំងឺកូវីដ-១៩ នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០១៩ ។

លោក Sullivan បានលើកឡើងថា ប្រទេសទាំងអស់រួមទាំងប្រទេសចិន គួរតែចូលរួមក្នុងដំណើរការប្រកបដោយតម្លាភាព និងរឹងមាំសម្រាប់ការការពារ និងឆ្លើយតបចំពោះភាពអាសន្ននៃសុខភាព។

ប្រទេសចិន បានរិះគន់ខ្លាំងៗតបវិញនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃសៅរ៍ ដោយស្ថានទូតរបស់ខ្លួន នៅទីក្រុងវ៉ាស៊ីនតោន ដោយថាសហរដ្ឋអាមេរិក បានធ្វើឱ្យខូចខាតដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីជំងឺកូវីដ-១៩ ដោយដកខ្លួនចេញពី អង្គការសុខភាពពិភពលោក ហើយកំពុងចង្អុលម្រាមដៃនៅឯស្ថាប័ន សុខភាពរបស់អង្គការសហប្រជាជាតិ និងប្រទេសដែលគាំទ្រ ៕

ដោយ ឈូក បូរ៉ា

To Top