Covid-19

កូរ៉េខាងត្បូង ឈានទៅដល់កិច្ចព្រមព្រៀង បញ្ជាទិញវ៉ាក់សាំងបន្ថែម ៤៦លានដូសទៀត

សេអ៊ូល៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃអង្គារ បានឲ្យដឹងថា កូរ៉េខាងត្បូងទើបតែ បានធ្វើការបញ្ជាទិញយក វ៉ាក់សាំងសម្រាប់ពលរដ្ឋរបស់ខ្លួនប្រមាណជា ២៣លាននាក់ទៀត នៅថ្ងៃនេះពោលគឺនៅ ក្រោយមួយថ្ងៃប៉ុណ្ណោះ ដែលបានប្រកាសថា នឹងមានការពន្យាពេលនៃការចាក់វ៉ាក់សាំង ជូនពលរដ្ឋសម្រាប់ត្រីមាសដំបូង។

កិច្ចព្រមព្រៀងបញ្ជាទិញវ៉ាក់សាំងថ្មី ដែលមានចំនួនប្រមាណជា ២០លាននាក់ចេញពីវ៉ាក់សាំង Novavax និងវ៉ាក់សាំងសម្រាប់មនុស្ស ៣លាននាក់ចេញពីក្រុមហ៊ុនអាមេរិក Pfizer នេះបើយោងតាមការបញ្ជាក់ ដោយផ្ទាល់ពីនាយករដ្ឋមន្ត្រីលោក Chung Sy Kyun។

លោកនាយករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលបាននឹងកំពុងព្យាយាម ក្នុងការនាំមកជូនពលរដ្ឋរបស់ខ្លួន នៃវ៉ាក់សាំងដែលប្រសិទ្ធភាព និង លឿនបំផុតប៉ុន្តែដោយសារ បញ្ហាកង្វល់មួយចំនួនដែលបានកើតឡើង ចេញពីអំពីផែនការចាក់វ៉ាក់សាំង និងការផលិតរបស់ក្រុមហ៊ុនព្រមទាំង ការប្រកួតប្រជែងគុណភាពវ៉ាក់សាំងផង ទើបធ្វើឲ្យការចែកចាយសម្រាប់ ត្រីមាសដំបូងជួបការពន្យាពេលបន្តិច។

គួរឲ្យដឹងដែរថា មកដល់ពេលនេះកូរ៉េខាងត្បូង ដែលមានពលរដ្ឋរបស់ខ្លួនប្រមាណជា ៥២លាននាក់នោះ បានធ្វើការបញ្ជាទិញវ៉ាក់សាំងរួចរាល់សរុប អាចចាក់បានទៅដល់ ៥៦លាននាក់ លើសចំនួនពលរដ្ឋដោយក្នុងនោះជាវ៉ាក់សាំង COVAX, Pfizer, Moderna, AstraZeneca និង Johnnson&Johnson ជាដើមផងហើយការចាប់ផ្តើមតំណាក់កាលដំបូង នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែកុម្ភៈនេះហើយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top