ព័ត៌មានអន្តរជាតិ

ព្រះមហាក្សត្រីយានីថៃ Suthida បាត់ព្រះកាយច្រើនខែ ក្រោយបែកធ្លាយរូបអាក្រាតកាយ រាប់ពាន់សន្លឹករបស់មហេសីទី២ Sineenat Wongvajirapakdi តាមអ៊ិនធ័រណិត

បរទេស៖ សារព័ត៌មាន Daily Star បានផ្សាយថា ព្រះមហាក្សត្រីយានីថៃ Suthida ដែលជាមហេសីរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ទីបំផុតត្រូវបានគេប្រទះឃើញជាសាធារណៈ បន្ទាប់ពីអវត្តមានជាច្រើនខែ បន្ទាប់ពីមានរឿងអាស្រូវអាក្រាតកាយ ដែលបានឃើញរូបថតឯកជន រាប់ពាន់របស់ព្រះនាងមហេសីទី ២ Sineenat Wongvajirapakdi លេចធ្លាយតាមអ៊ីនធឺណិត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ការលេចធ្លាយរូបភាព «យ៉ាងច្បាស់» មួយចំនួនរបស់អ្នកម្នាងត្រូវបាន មនុស្សជាច្រើនមើលឃើញថា ជាការប៉ុនប៉ងបំផ្លាញតំណែងរបស់ព្រះនាង Sineenat នៅក្នុងរាជវាំង និងធ្វើឱ្យអាម៉ាស់មុខដល់ស្ត្រីជាសាធារណៈ បន្ទាប់ពីព្រះនាងបានវិលត្រឡប់មកឋានៈខ្ពង់ខ្ពស់ មហេសីស្តេច ដ៏ល្បីល្បាញកាលពីឆ្នាំមុន។

អ្នកសារព័ត៌មានជាច្រើនបានភ្ជាប់រឿង អាស្រូវនេះទៅនឹងការប្រកួតប្រជែងផ្ទៃក្នុង រវាងម្ចាស់ក្សត្រីយានី Suthida និង អ្នកម្នាង Koi ។ ហើយបន្ទាប់មកម្ចាស់ក្សត្រី Suthida បានបាត់ព្រះកាយពីក្រសែភ្នែក សាធារណជន។ យោងតាមសារព័ត៌មាន Daily Star បានអោយដឹងថា ម្ចាស់ក្សត្រីយានី Suthida ត្រូវបានគេប្រទះឃើញចុងក្រោយនៅថ្ងៃទី ២៨ ខែធ្នូ។

ប៉ុន្តែបច្ចុប្បន្នម្ចាស់ក្សត្រីយានី Suthida ត្រូវបានគេរាយការណ៍ថា បានលេចព្រះភក្រ្តិជាសាធារណៈសាជាថ្មី ខណៈដែលត្រូវបានគេថតរូបជាមួយព្រះស្វាមី ក្នុងពិធីអបអរបុណ្យចូលឆ្នាំចិន កាលពីសប្តាហ៍មុន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top