Covid-19

ចូលរួមអបអរ! ថៃ នឹងចាប់ផ្តើមធ្វើពិសោធន៍ លើវ៉ាក់សាំងកូវីដ-១៩ ជាផលិតផលក្នុងស្រុក

បាងកក៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ mRNA ដែលត្រូវបានបង្កើតឡើងដោយ សាកលវិទ្យាល័យជូឡាឡុងកន នៃប្រទេសថៃ ត្រូវបានគេគ្រោងនឹងចូលទៅ ដំណាក់កាលដំបូងនៃការសាកល្បង លើមនុស្សក្នុងពេលឆាប់ៗ នេះបើយោងតាមមន្ត្រីសាកលវិទ្យាល័យ។

នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃព្រហស្បតិ៍លោក Kiat Ruxrungtham ដែលទទួលបន្ទុកគម្តោងអភិវឌ្ឍន៍វ៉ាក់សាំង របស់សាកលវិទ្យាល័យបានបញ្ជាក់ថា វ៉ាក់សាំង mRNA ChulaCov19 នឹងត្រូវសាកល្បងលើមនុស្សនៅចុងខែមេសា ឬដើមខែឧសភា បន្ទាប់ពីលទ្ធផលគួរឱ្យ ពេញចិត្តនៃការសាកល្បងមុនៗ ជាមួយសត្វកណ្តុរ។

លោកបានលើកឡើងថា ប្រសិនបើការសាកល្បងលើ មនុស្សជាមួយនឹងវ៉ាក់សាំង mRNA ទទួលបានជោគជ័យក្រុមហ៊ុនថៃ Bionet Asia នឹងផលិតវ៉ាក់សាំងចន្លោះពី ១ ទៅ ៥លានដូសនៅចុងឆ្នាំនេះ។

នៅក្នុងនោះដែរលោកបានបន្ថែមថា សាកលវិទ្យាល័យនៅតែកំពុងធ្វើការ បង្កើតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីប្រឆាំងនឹងឆ្លងទម្រង់ថ្មី ៕

ដោយ ឈូក បូរ៉ា

To Top