ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ និងរដ្ឋមន្រ្តី ៩នាក់ផ្សេងទៀត រួចខ្លួនពីការបោះឆ្នោត ដកសេចក្តីទុកចិត្ត

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា​ រួចផុតពីការបោះឆ្នោត ដកសេចក្តីទុកចិត្ត នៅក្នុងសភា

បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃសៅរ៍ បានរួចផុតពីការបោះឆ្នោត ដកសេចក្តីទុកចិត្ត នៅក្នុងសភា បន្ទាប់ពីការ ជជែកដេញដោល អស់រយៈពេល ៤ ថ្ងៃ ដែលគណបក្សប្រឆាំង បានរិះគន់រដ្ឋាភិបាលរបស់លោក ចំពោះការដោះស្រាយ ការផ្ទុះឡើង ជំងឺកូវីដ១៩ បញ្ហាសេដ្ឋកិច្ច និងការចោទប្រកាន់ អំពើពុករលួយ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីស្នើដកសេចក្តីទុកចិត្ត ប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី ត្រូវបានបដិសេធ ដោយសមាជិកសភា ចំនួន ២៧២ នាក់ ខណៈដែល ២០៦ នាក់ បានគាំទ្រ សេចក្តីស្នើនេះ។ នេះបើយោងតាមការចាក់ផ្សាយ តាមទូរទស្សន៍ នៃកិច្ចដំណើរការនីតិវិធី នៅក្នុងសភានៅថ្ងៃសៅរ៍។

រដ្ឋមន្រ្តីចំនួន ០៩នាក់ផ្សេងទៀត ក៏បានគេចរួចអំពីការបោះឆ្នោត ដកសេចក្តីទុកចិត្តនេះផងដែរ នៅពេលដែលគណបក្សចម្រុះ គាំទ្ររដ្ឋាភិបាល របស់ឧត្តមសេនីយ៍ ប្រាយុទ្ធ បានប្រមូលផ្តុំគ្នា នៅពីក្រោយពួកគេ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top