ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ នឹងមានកំណើន សេដ្ឋកិច្ចខ្លាំង នៅក្នុងឆ្នាំ២០២១នេះ

តៃវ៉ាន់ ព្យាករណ៍ថា នឹងមានសេដ្ឋកិច្ចកើនឡើងវិញ នៅឆ្នាំ២០២១នេះ

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលី នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ នឹងមានការកំណើនដ៏ខ្លាំងក្លាមួយ មិនធ្លាប់មាន៧ឆ្នាំ ចុងក្រោយនេះ នៅក្នុងឆ្នាំ២០២១ ទោះបីជាកាលពីឆ្នាំ២០២០ ខ្លួនបានទទួលរង ផលប៉ះពាល់ខ្លាំងផងដែរ ដោយសារកូវីដ។

ការិយាល័យទទួលបន្ទុក កិច្ចការងារស្ថិតិ របស់តៃវ៉ាន់ បាននិយាយថា មូលហេតុដ៏សំខាន់ នៃការកើនឡើង យ៉ាងគំហ៊ុក នៅឆ្នាំនេះ ក៏នឹងនាំឲ្យផលិតផល ក្នុងស្រុកសរុបឬ GDP មានការកើនឡើង ប្រមាណជា ៤,៦៤ភាគរយ ទោះបីជាការព្យាករណ៍ កាលពីខែវិច្ឆិកា មានត្រឹមតែ ៣,៨៣ភាគរយ ដែលជាអត្រា កើនឡើងខ្លាំង មិនធ្លាប់មានតាំងតែពីឆ្នាំ២០១៤ ។

ការកែប្រែនៃការព្យាករណ៍នេះ ត្រូបវានធ្វើឡើងស្ទើរតែ ២ដង ហើយគេអាច មើលឃើញថា មានមូលហេតុធំៗមួយចំនួន ដែលបានជួយជំរុញ សេដ្ឋកិច្ចតៃវ៉ាន់ នៅឆ្នាំនេះ ដែលក្នុងនោះមានដូចជា តំរូវកាលនៃបន្ទះឈីប សម្រាប់ផលិផបច្ចេកវិទ្យា ជាពិសេសនៅពេលដែលទីផ្សារ កំពុងពោរពេញ ទៅដោយតំរូវការ ផលិតផលប្រើប្រាស់ ដើម្បីអាចធ្វើការនៅតាមផ្ទះ។

នៅក្នុងសេចក្តីប្រកាសនោះផងដែរ ក៏បានបញ្ជាក់ដែរថាតៃវ៉ាន់ កំពុងមានផែនការ ក្នុងការបន្ត និងពង្រឹងសមត្ថភាព ផលិតបន្ទះឈីបរបស់ខ្លួន បន្ថែមទៀត ជាពិសេសនៅពេលដែល បច្ចេកវិទ្យា5G នឹងចាប់ផ្តើមដំណើរការ ទូលំទូលាយហើយបន្ត ទៅបច្ចេកវិទ្យារថយន្ត និងកំព្យូទ័រ កំពូលល្បឿនផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top