Covid-19

ប្រទេសថៃឡង់ដ៏ មានអ្នកឆ្លង​ ជំងឺកូវីដ១៩ថ្មី ចំនួន៨២នាក់

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ថា មជ្ឈមណ្ឌលតាមដាន ស្ថានភាពជំងឺកូវីដ១៩ (CCSA)បានឲ្យដឹងថា ប្រទេសថៃឡង់ដ៏ នៅថ្ងៃសៅរ៍នេះ ត្រូវបានគេបញ្ជាក់ថា មានករណីថ្មី នៃជំងឺកូវីដ១៩ ចំនួន៨២នាក់ ដែលភាគច្រើន ជាអ្នកឆ្លងក្នុងស្រុក ។

មជ្ឈមណ្ឌល បានរាយការណ៍មកថា ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីទំាងនោះ គឺមានចំនួន៧១នាក់ ជាអ្នកឆ្លងក្នុងស្រុក និង១១នាក់ផ្សេងទៀត ជាអ្នកឆ្លងនាំចូលពីខាងក្រៅ ។

ក្នុងករណីឆ្លងជំងឺក្នុងស្រុកភាគច្រើន ក្នុងបូករួមទាំង ៣៥នាក់នៅខេត្ត សាមុត សាខន ដែលស្ថិតនៅភាគនីរតី នៃក្រុងបាងកក និង២៥នាក់ នៅខេត្ត Pathum Thani ដែលស្ថិតនៅភាគខាងជើង ក្រុងបាងកក ក្នុងចំណោមខេត្តផ្សេងៗទៀត ។

ប្រទេសថៃឡង់ដ៏ ត្រូវបានគេបញ្ជាក់ថា មានករណីជំងឺចំនួន ២៥.៣២៣នាក់ ដែលចំនួន ២២.៦៣៣នាក់ ត្រូវបានគេរាយការណ៍ថា ជាអ្នកឆ្លងជំងឺក្នុងស្រុក ទន្ទឹមនឹងនេះដែរ ចំនួន២.៦៩០នាក់ផ្សេងទៀត ដែលជាអ្នកវិលត្រឡប់ពីបរទេស ។

អ្នកជំងឺ់ចំនួន២៤.១២៩នាក់ បានជាសះស្បើយ ពីជំងឺ និងបានចាកចេញពី មន្ទីរពេទ្យវិញហើយ ទន្ទឹមនឹងនេះដែរ ចំនួន១.១១១នាក់ កំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យ និង៨៣នាក់់បានស្លាប់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top