Covid-19

ក្នុងរយៈពេល ២៤ម៉ោង ប្រេស៊ីល បានចុះក្នុងបញ្ជីដែលមាន អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន ៥២៧នាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានរាយការណ៍ ឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ចំនួន ៥២៧នាក់ ដោយសារជំងឺកូវីដ១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២៤៦.៥០៤នាក់ ។

ក្រសួងក៏បានរាយការណ៍ មានករណីបន្ថែមទៀតចំនួន ២៩.០២៦នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសមានចំនួន ១០.១៦៨.១៧៤នាក់ ។

ប្រេស៊ីល ជាប្រទេសជាប់លំដាប់លេខ២ ដែលមានអ្នកស្លាប់ច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ ដែលមានអ្នកឆ្លងជំងឺច្រើនបំផុត នៅពីក្រោយសហរដ្ឋអាមេរិក និងឥណ្ឌា ។

សៅប៉ូឡូ ដែលមានពលរដ្ឋច្រើន ជាងគេបំផុតនៅក្នុងប្រទេស ជារដ្ឋដែលរងការវាយប្រហារខ្លាំងបំផុត សរុបមានអ្នកស្លាប់ដោយសារជំងឺរហូតដល់ ៥៧.៧៩៩នាក់ និងមានអ្នកឆ្លងចំនួន ១.៩៧៥.៩២៧នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top