ព័ត៌មានអន្តរជាតិ

ប៉ូលីសថៃ ឆ្មក់ចូលបង្ក្រាប រោងចក្រផលិតម្សៅប៊ីចេង ក្លែងក្លាយម៉ាក Ajinomoto

បរទេស៖ មន្រ្តីការពារអ្នកប្រើប្រាស់ ប្រទេសថៃ បានរកឃើញបរិមាណដ៏ច្រើន នៃផលិតផលធ្វើប៊ីចឹង សាប៊ូ និងរបស់របរប្រើប្រាស់ផ្សេងទៀត នៅពេលពួកគេបានឆែកឆេរ រោងចក្រមួយនៅក្នុងស្រុក ឡុកកា កាលពីថ្ងៃអង្គារ ។

យោងតាមសារ ព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Wiwat Chaisangkha អនុប្រធាន ការិយាល័យស៊ើប អង្កេតកណ្តាលបានប្រាប់ក្រុម អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា «មន្ត្រីនៃនាយកដ្ឋានប៉ូលីសការពារអ្នកប្រើប្រាស់ និងរដ្ឋបាលចំណីអាហារនិងឱសថ ប្រទេសថៃ បានឆ្មក់ចូលក្នុងបរិវេណរោងចក្រ Orrada បន្ទាប់ពីមានពាក្យបណ្តឹង ដែលវាបានផលិតវេចខ្ចប់ម៉ាកប៊ីចេងក្លែងក្លាយ សាប៊ូរាវសម្រាប់លាងចាន និងផលិតផលផ្សេងៗទៀត»។

លោកឧត្តមសេនីយ៍ Natthasak Chaovanasai មេបញ្ជាការអង្គភាពប៉ូលីសការពារអ្នកប្រើប្រាស់ និងអគ្គលេខាធិការរងរបស់រដ្ឋបាលចំណីអាហារនិងឱសថ លោក Supattra Boonserm ក៏មានវត្តមាន នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ។

ក្នុងអំឡុងពេលនៃការវាយឆ្មក់នេះ ពលករចំណាកស្រុកត្រូវបានគេរកឃើញ វេចខ្ចប់ផលិតផលប្រើប្រាស់ក្លែងក្លាយទាំងនោះ។

មន្រ្តីប៉ូលីសជាន់ខ្ពស់ថៃបាននិយាយថា ការស៊ើបអង្កេតរបស់ប៉ូលីសបានរកឃើញថា រោងចក្រនេះបានផលិត ផលិតផលក្លែងក្លាយ អស់រយៈពេលជាងមួយឆ្នាំហើយ។ រោងចក្រនេះបានផលិតម្សៅគ្រឿងទេស ដោយលាយចូលគ្នារវាង MSG ជាមួយអំបិល ដែលបន្ទាប់មកត្រូវបានវេចខ្ចប់ ដោយប្រើឈ្មោះ Ajinomoto៕

To Top