Covid-19

កូរ៉េខាងត្បូង បើកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំនៅទូទាំងប្រទេស

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះបានចាប់ផ្តើម ចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ទ្រង់ទ្រាយធំនៅទូទាំងប្រទេស ដោយចាប់ផ្តើមពីអ្នកជំងឺ និងបុគ្គលិកសុខាភិបាល ដែលមានអាយុក្រោម ៦៥ ឆ្នាំនៅក្នុងមន្ទីរពេទ្យ និងកន្លែងថែទាំ។

យុទ្ធនាការចាក់វ៉ាក់សាំង ឥតគិតថ្លៃបានចាប់ផ្តើមនៅម៉ោង ៩ព្រឹកកនេះ ម៉ោងក្នុងស្រុកនៅទូទាំងប្រទេស។ នៅថ្ងៃទីមួយអ្នកជំងឺ និងបុគ្គលិកសុខាភិបាលចំនួន ៥,២៦៦ នាក់នៅតាមមណ្ឌលថែទាំចំនួន ២១៣ ត្រូវបានគ្រោងនឹងរៀបចំធ្វើ ដោយយោងតាមទីភ្នាក់ងារត្រួតពិនិត្យ និងការពារជំងឺកូរ៉េ (KDCA) ។

ដោយឡែកមន្ទីរពេទ្យ គិលានុបដ្ឋាយិកាចំនួន ២៩២ នាក់បានចាប់ផ្តើមចាក់វ៉ាក់សាំង ដោយយោងទៅតាមគ្រោងការណ៍ នៃការចាក់ថ្នាំបង្ការដែលគ្រោង នឹងបញ្ចប់ក្នុងរយៈពេល ៥ ថ្ងៃ។

វ៉ាក់សាំង AstraZeneca ដូសទី ២ នឹងត្រូវផ្តល់ជូនអ្នកជំងឺ និងបុគ្គលិកសុខាភិបាលសរុបចំនួន ២៨៩,៤៨០ នាក់នៅក្នុងមណ្ឌលសុខភាពចំនួន ១,៦៥៧ និងកន្លែងថែទាំ និងស្តារនីតិសម្បទាចំនួន ៤,១៤៧ នាក់ដែលបានយល់ព្រមទទួលថ្នាំបង្ការ ៕

ដោយ ឈូក បូរ៉ា

To Top