ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួង សុខាភិបាល របស់អាហ្សង់ទីន រកឃើញលទ្ធផល វិជ្ជមានកូវីដ១៩

អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ថា លោកស្រី Carla Vizzotti រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ គាត់បានធ្វើតេស្តវិជ្ជមានកូវីដ១៩ និងបានធ្វើចត្តាឡីស័ក ។

លោកស្រីបានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា “ខ្ញុំចង់ប្រាប់ដល់អ្នកថា ខ្ញុំបានសម្អាតអ្វីដែលជាតម្រូវការ ឲ្យមុនពេលសមាជថ្ងៃទី០១ មីនា ហើយពួកគេ បានផ្តល់ព័ត៌មានដល់ខ្ញុំ ដែលលទ្ធផលវិជ្ជមាន ។ ហេតុដូច្នេះ ខ្ញុំនឹងធ្វើចត្តាឡីស័កនៅប៉ុន្មានថ្ងៃខាងមុខ បន្ទាប់មកធ្វើតាមវិធាន” ។

លោកស្រីបានថ្លែងឲ្យដឹងនៅក្នុងសារទី២របស់គាត់ថា “ជំងឺឆ្លងរាតត្បាត មិនទាន់បញ្ចប់នោះទេ ដែលតម្រូវឲ្យយើងត្រូវថែទាំសុខភាពតាមការណែនាំ” ។

លទ្ធផលតេស្តវិជ្ជមាន បានបង្ហាញឲ្យដឹងនៅក្នុងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោកស្រី បានឡើងកាន់តំណែងកាលពីថ្ងៃទី២០ ខែកុម្ភៈ បន្ទាប់ពីគាត់ឡើងស្នងតំណែង ដែលបានរដ្ឋមន្ត្រីមុនបានលាលែងពីមុខតំណែង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top