ព័ត៌មានអន្តរជាតិ

ប៉ូលិសថៃ បើកការបង្ក្រាបលើបាតុកម្ម ដើរក្បួនទៅកាន់លំនៅដ្ឋាន លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូឆា

បាងកក៖ ប៉ូលីស បានប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកប្រឆាំង នឹងក្រុមបាតុករនៅទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ នៅខាងក្រៅបន្ទាយទាហាន ដែលក្បួនបាតុកម្ម មានគោលដៅឆ្ពោះទៅកាន់ទីលំនៅ របស់នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូឆា។

ចលនាបាតុកម្ម ដែលដឹកនាំដោយយុវជនអំពាវនាវ ឱ្យរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូឆា លាឈប់ពីតំណែងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លើកទី២ នៅក្នុងប្រទេសនេះ ប៉ុន្តែថ្មីៗនេះការឃុំខ្លួនមេដឹកនាំបាតុករចំនួន ៤រូបដែលត្រូវបានចោទប្រកាន់ ពីបទបរិហារកេរ្តិ៍លើព្រះរាជា។

អ្នកទាំង ៤ នាក់ស្ថិតក្នុងចំណោមអ្នកតវ៉ា ៥៨ នាក់ ដែលប្រឈមនឹងការចោទប្រកាន់ ប្រមាថព្រះមហាក្សត្រ និងការជាប់គុករហូតដល់ ១៥ឆ្នាំប្រសិនបើត្រូវបានកាត់ទោស ពីបទប្រមាថព្រះមហាក្សត្រ។

បាតុករប្រមាណ ២០០០ នាក់ បានដើរក្បួនពីវិមានជ័យជំនះក្នុងក្រុងបាងកក នៅថ្ងៃអាទិត្យទៅកាន់បន្ទាយយោធាក្បែរនោះ ដែលជាកន្លែងដែលលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូឆា រស់នៅ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងចំណោមអ្នកតវ៉ាទាំងនោះ មានកម្មករចំណាកស្រុកមីយ៉ាន់ម៉ា ជាច្រើនបានប្រមូលផ្តុំគ្នាប្រឆាំងនឹងរដ្ឋប្រហារ នៅក្នុងប្រទេសរបស់ពួកគេ ដែលបានបណ្តេញមេដឹកនាំស៊ីវិល លោកស្រីអ៊ុងសាន ស៊ូជី ដែលជាប្រទេសជិតខាងរបស់ថៃ នៅដើមខែកុម្ភៈ។

ក្រុមអ្នកតវ៉ាថៃមួយចំនួនបានដើរហែក្បួនពាក់មួកការពារ និងកាន់ទង់ក្រហម។ ក្រោយមកពួកគេបានរុញកុងតឺន័រដឹកទំនិញ និងរនាំងលួសបន្លាដែលនាំទៅដល់ការប្រឈមមុខគ្នាជាមួយប៉ូលីសប្រឆាំងកុបកម្ម ដែលការពារច្រកចូលបន្ទាយ។

អ្នកតវ៉ាម្នាក់នៅសមរភូមិមុខ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃថា ប៉ូលិសកំពុងត្រៀមអ្វីៗគ្រប់យ៉ាងគឺខែលដំបង ទឹក ជាមួយគ្រាប់គីមី និងគ្រាប់ជ័រកៅស៊ូមួយចំនួន ៕

ដោយ ឈូក បូរ៉ា

To Top