ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានដាក់ ទណ្ឌកម្ម បន្ថែមលើរដ្ឋប្រហារ មីយ៉ាន់ម៉ា និងការបង្ក្រាបលើ បាតុកម្មដោយហិង្សា

វ៉ាស៊ីនតោន ៖ ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោកJake Sullivan បានឲ្យដឹងថា រដ្ឋបាលសហរដ្ឋអាមេរិក កំពុងរៀបចំ “សកម្មភាពបន្ថែម” នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ប្រឆាំងនឹងអ្នក ដែលទទួលខុសត្រូវ ចំពោះការបង្ក្រាបដោយហិង្សា និងរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Sullivan បានឲ្យដឹងថា “ យើងនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្ត និងដៃគូនានានៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោក ដើម្បីទទួលខុសត្រូវ ចំពោះអំពើហិង្សា លើបាតុកម្មនៅមីយ៉ាន់ម៉ា”

លោកបានបន្ថែមថា “យើងកំពុងរៀបចំសកម្មភាពបន្ថែមទៀត ដើម្បីកំណត់ការចំណាយបន្ថែម លើអ្នកដែលទទួលខុសត្រូវ ចំពោះការផ្ទុះអំពើ ហិង្សាចុងក្រោយនេះ និងរដ្ឋប្រហារនាពេលថ្មីៗនេះ យើងនឹងត្រូវចែករំលែកបន្ថែមទៀត នៅថ្ងៃខាងមុខ”

ផ្ទាំងពាណិជ្ជកម្ម

ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មជាច្រើន លើករួចមកហើយទៅលើមេដឹកនាំ យោធាមីយ៉ាន់ម៉ា ចាប់តាំងពីកងទ័ពបានកាន់កាប់អំណាច ក្រោយធ្វើរដ្ឋប្រហារទម្លាក់ថ្នាក់ ដឹកនាំកាលពីថ្ងៃទី០១ ខែកុម្ភៈ។

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃអាទិត្យក៏បានថ្កោលទោស ចំពោះអ្វីដែលលោកហៅថា អំពើហឹង្សាស្អប់ខ្ពើម ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ប្រឆាំងនឹងក្រុមបាតុករ។

លោក Blinken បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា “យើងឈរយ៉ាងរឹងមាំ ជាមួយប្រជាជនក្លាហានរបស់ភូមា និងលើកទឹកចិត្តប្រទេសទាំងអស់ ឱ្យនិយាយដោយសំឡេងតែមួយ ដើម្បីគាំទ្រឆន្ទៈរបស់ពួកគេ”

To Top