ព័ត៌មានអន្តរជាតិ

បង់ក្លាដែស នឹងមិនពិចារណា ចូលរួម ក្នុងគំនិតផ្ដួចផ្ដើម សន្ដិសុខ ក្រោមយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ អាមេរិកនោះទេ

ដាកា៖ រដ្ឋាភិបាលបង់ក្លាដែស បានឲ្យដឹងថា ខ្លួននឹងមិនពិចារណាចូលរួម ក្នុងគំនិតផ្តួចផ្តើមសន្តិសុខណាមួយ ក្រោមយុទ្ធសាស្ត្រឥណ្ឌូ – ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិកនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្រ្តីការបរទេសបង់ក្លាដែសលោក AK Abdul Momen បានបង្ហាញជំហររបស់រដ្ឋាភិបាលលោក ក្នុងពេលនិយាយជាមួយក្រុមអ្នកសារព័ត៌មាន នៅការិយាល័យក្រសួងរបស់លោកនៅរដ្ឋធានីដាកា ដែលថា បង់ក្លាដែន នឹងមិនពិចារណាចូលរួម ក្នុងគំនិតផ្ដួចផ្ដើមសន្ដិសុខក្រោមយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិកនោះទេ។

លោកបានលើកឡើបថា មន្រ្តីសេតវិមានមួយរូប បានចូលទៅជិតលោកទាក់ទងនឹងបញ្ហានេះ។ លោកបានបន្ថែមថា មន្ត្រីសហរដ្ឋអាមេរិក បានលើកឡើងថា“ បង្កើតកម្មវិធីសន្តិសុខកាន់តែខ្លាំងនៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក” ។

ទីភ្នាក់ងារព័ត៌មានឈានមុខគេនៅបង់ក្លាដែស បានឲ្យដឹងថា យើងបានឲ្យដឹងថា យើងនឹងមិនគិតពីវានោះទេ យើងមានសុវត្ថិភាពហើយផ្ទុយ ទៅវិញ យើងចាប់អារម្មណ៍លើការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

លោកបានឲ្យដឹងថា ឥឡូវនេះប្រទេសបង់ក្លាដែស យកចិត្តទុកដាក់កាន់តែខ្លាំង ចំពោះការអភិវឌ្ឍន៍របស់ខ្លួន។ យើងកំពុងផ្តោតលើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់នូវជីវិតល្អប្រសើរដល់ប្រជាជនរបស់យើង៕ដោយ ឈូក បូរ៉ា

To Top
×