ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង៖ ទណ្ឌកម្មអាមេរិក ណាមួយជុំវិញ រឿងលោក Navalny នឹងត្រូវតែធ្វើឲ្យ ចំណងមិត្តភាពកាន់តែអាក្រក់

បរទេស៖វិមានក្រឹមឡាំង នៅថ្ងៃអង្គារនេះ បាននិយាយប្រាប់ថា ទណ្ឌកម្មថ្មីអាមេរិកណាមួយ ជុំវិញរឿងលោក Alexei Navalny ដែលជាមេដឹកនាំប្រឆំាងវិមានក្រឹមឡាំងនោះ នឹងមិនសម្រេចគោលដៅរបស់ពួកគេនោះទេ ហើយនឹងត្រឹមតែធ្វើឲ្យចំណងមិត្តភាព ដែលជាប់គាំងស្រាប់កាន់តែអាក្រក់ឡើងប៉ុណ្ណោះ។

ប្រភពព័ត៌មាននៅសហរដ្ឋអាមេរិកចំនួនពីរ ដែលដឹងពីបញ្ហានេះ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងដាក់ទណ្ឌកម្មនានា ដើម្បីជាការពិន័យចំពោះប្រទេសរុស្ស៊ី ពីបទដាក់ថ្នាំបំពុលលោក Navalny យ៉ាងយូរនៅថ្ងៃអង្គារសប្ដាហ៍នេះ។

ប៉ុន្តែតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា វិមានក្រឹមឡាំង នៅពេលថ្មីៗនេះ បានធ្វើការបដិសេធថា គ្មានការពាក់ព័ន្ធណាមួយក្នុងរឿងជម្ងឺ របស់លោក Navalny កាលពីឆ្នាំមិញនោះទេ ហើយព្រមទាំងនិយាយថា ខ្លួនមិនឃើញមាន ភស្តុតាងថា គាត់ត្រូវបានគេបំពុលនោះទេ៕

To Top