Covid-19

បង់ក្លាដេស មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបជាង ៥៤ម៉ឺននាក់ ខណៈអ្នកស្លាប់មានរហូតដល់ជាង ៨ពាន់នាក់

ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ថា អគ្គសេវាកម្មសុខាភិបាល បានឲ្យដឹងថា ប្រទេសបង់ក្លាដេស បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ៥១៥នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន ៧នាក់ គិតត្រឹមថ្ងៃអង្គារនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៦៤៧.៣១៦នាក់ និងអ្នកស្លាប់សរុបចំនួន ៨.៤២៣នាក់ ។

តួលេខផ្លូវការបានបង្ហាញថា វត្ថុវិភាគចំនួន ១៥.៣២៥ត្រូវបានធ្វើតេស្ត នៅក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ នៅទូទាំងប្រទេស ។

អគ្គសេវាកម្មខាងលើបានឲ្យដឹងថា សរុបចំនួនអ្នកជំងឺដែលជាសះស្បើយពីជំងឺរោគ នៅក្នុងប្រទេស នៅថេរ គឺ៤៩៨.៦៩១នាក់ ក្នុងនោះបូករួមទាំង អ្នកជាសះស្បើយបន្ថែមទៀតចំនួន ៨៩៤នាក់ គិតត្រឹមថ្ងៃអង្គារនេះ ។

តួលេខផ្លូវការបានឲ្យដឹងថា អត្រានៃអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសបង់ក្លាដេស នៅថេរគឺ១,៥៣ភាគរយ និងអត្រាជាសះស្បើយ គឺ៩១,១២ភាគរយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top