ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រាប់ដល់អាមេរិកថា កុំ “ប្រលែងជាមួយភ្លើង” ជាមួយនឹងរឿងដាក់ទណ្ឌកម្មថ្មី

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ថា ក្រសួងការបរទេស របស់ប្រទេសរុស្ស៊ី បានជំរុញ ដល់រដ្ឋបាល សហរដ្ឋអាមេរិក “កុំប្រលែងនឹងភ្លើង” បន្ទាប់ពីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ បានប្រកាសដាក់ ទណ្ឌកម្មជាច្រើនប្រឆំាង នឹងបុគ្គលមួយចំនួន ជនជាតិរុស្ស៊ី និងបានធ្វើការចោទប្រកាន់ទៅលើការ ដាក់ថ្នាំបំពុលដល់លោក Alexei Navalny ដែលជាអ្នកប្រឆំាងនឹងវិមានគ្រឹមឡាំង ។

នៅក្នុងសេចក្តីប្រកាសមួយ ដែលបានផ្សាយតាមអនឡាញ ក្រសួងការបរទេស បានហៅការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក “ជាការវាយប្រហារប្រឆាំងនឹងរុស្ស៊ី” ដែលស្ថិតក្រោមលេសដែលមិនសមហេតុផលទាល់តែសោះ ។

សេចក្តីប្រកាសបានដាក់ថា “បានធ្វើឲ្យមានភាពច្របូកច្របល់គ្នា ដែលជាបញ្ហាផ្ទៃក្នុងរបស់ខ្លួន សេតវិមាន កំពុងតែព្យាយាមម្តងហើយម្តងទៀត ដើម្បីចាប់យករូបភាពក្នុងភាពសត្រូវខាងក្រៅ ។ យើងបានធ្វើការបញ្ជាក់ដដែលទៅលើគោលនយោបាយជនជាតិ អាមេរិកាំងនេះ គឺជារឿងមិនច្បាស់លាស់ និងមានន័យថា ធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែយ៉ាប់យឹនទៅៗ”

ក្រសួងបានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងសងសឹកដោយផ្អែកលើគោលការណ៍នៃបដិកា និងសម្រេចបាននូវប្រយោជន៍ជាតិរបស់ខ្លួន ។

ក្រសួងបានស្នើដល់សហរដ្ឋអាមេរិក ឲ្យផ្តល់កិត្តិយសដែលជាកាតព្វកិច្ចរបស់ខ្លួន និងបំផ្លាញអាវុធគីមី ដែលរុស្ស៊ីមិនមានចាប់តាំងពីឆ្នាំ២០១៧មកម្ល៉េះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top