សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសសិង្ហបុរី បានរាយការណ៍ថា មិនមានករណីឆ្លងសហគមន៍ ដែលបង្កឡើង ដោយជំងឺកូវីដ១៩នោះទេ គិតត្រឹមថ្ងៃអង្គារ ដែលបានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺ ក្នុងស្រុក តួលេខគឺសូន្យ សម្រាប់រយៈពេល០៥ថ្ងៃ ជាប់គ្នាមកនេះ ។
ករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ០៨នាក់ជាអ្នកនាំចូលត្រូវ បានគេរាយការណ៍ ឲ្យដឹង កាលពីថ្ងៃអង្គារ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប ដែលបានបញ្ជាក់ឲ្យដឹង នៅក្នុងប្រទេសកើនដល់៥៩.៩៥៩នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយដូច្នេះ ។
២៩ករណីទាំងអស់ បានស្លាប់ដោយសារធ្ងន់ធ្ងរពេក ដែលបង្កឡើងដោយជំងឺកូវីដ១៩ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា