ព័ត៌មានអន្តរជាតិ

ប្រយោគចិនដែលលោក ស៊ី ជីនភីង ចូលចិត្តដកស្រង់ (ភាគទី៣) (Video)

“凿井者,起于三寸之坎,以就万仞之深” ការជីកអណ្តូងចាប់ផ្តើម ពីការជីករណ្តៅរាក់ យូរៗទៅនឹងជីកដល់ទីជម្រៅ

សំឡេងរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង៖ ប្រទេសចិនបានខិតខំពុះពារ ឧបសគ្គយ៉ាងច្រើនទើបទទួលបាន សមិទ្ធផលដូចសព្វថ្ងៃនេះ ជួបភ្នំត្រាយផ្លូវ ជួបទន្លេសង់ស្ពាន នេះជាការរៀបរាប់ដ៏រស់រវើកបំផុត ចំពោះការងារដែលលោកអ្នកបានធ្វើសង្គមនិយមលក្ខណៈ ពិសេសចិនបានអភិវឌ្ឍតាមរបៀបនេះ

“凿井者 起于三寸之坎 以就万仞之深”【ការជីកអណ្តូងចាប់ផ្តើម ពីការជីករណ្តៅរាក់ យូរៗទៅនឹងជីកដល់ទីជម្រៅ】

អ្នកកសាង និងអ្នកបន្តវេនសង្គមនិយម ត្រូវមានសីលធម៌ល្អ និងចំណេះដឹងខ្ពស់។ យុវជនត្រូវបណ្តុះបណ្តាល ស្មារតីខិតខំតស៊ូ ពង្រឹងឧត្តមគតិ ប្រកាន់ខ្ជាប់ជំនឿចិត្ត មិនខ្លាចការលំបាក
ហ៊ានត្រួសត្រាយ តស៊ូយ៉ាងអង់អាច ដាច់ខាតមិនបោះបង់ចោល ខិតខំតស៊ូដើម្បីសម្រេចសុបិនចិន ដែលស្តារភាពរុងរឿងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញ ជាឱកាសដ៏កម្រសម្រាប់ឆាកជីវិតយើងទាំងអស់គ្នា។ យុវជនគ្រប់រូបសុទ្ធតែ ត្រូវឱ្យតម្លៃនិងថែរក្សាយុគសម័យ ដ៏អស្ចារ្យនេះ រួមគ្នាធ្វើជាអ្នកតស៊ូនៃយុគសម័យថ្មី

【ពន្យល់ដោយលោក Li Bo សាស្ត្រាចារ្យនៃសកលវិទ្យាល័យ គរុកោសល្យណានជីង】
សម្តីទាំងនេះបានថ្លែងក្នុង ពិធីសំណេះសំណាលរវាង លោកប្រធានរដ្ឋចិន ស៊ី ជីនភីង ជាមួយគ្រូបង្រៀននិងនិស្សិត នៃសកលវិទ្យាល័យប៉េកាំង នាថ្ងៃទី២ខែឧសភាឆ្នាំ២០១៨

“凿井者 起于三寸之坎 以就万仞之深.”【ការជីកអណ្តូងចាប់ផ្តើម ពីការជីករណ្តៅរាក់ យូរៗទៅនឹងជីកដល់ទីជម្រៅ】ជាប្រយោគល្បីល្បាញមួយឃ្លា ដែលដកស្រង់ពីអត្ថបទរបស់លោក Liu Zhou នៃរជ្ជកាលខាងត្បូង និងខាងជើងរបស់ចិន (420-589 CE).

ឃ្លាដើមគឺ៖ ភ្នំពូនឡើងពីដីមួយធុង រហូតខ្ពស់ដល់ទីកំពូល ខណៈអណ្តូងចាប់ផ្តើម ពីការជីករណ្តៅរាក់យូរៗទៅក៏នឹង ជីកដល់ទីជម្រៅដែរ។ ពេលដកស្រង់ឃ្លានេះ មកប្រើខ្ញុំតែងនឹកដល់បុព្វបុរសរាប់ មិនអស់របស់ជនជាតិចិនយើង ដែលចាប់ផ្តើមតស៊ូពីវ័យក្មេង ធ្វើពីមូលដ្ឋានឡើងទៅ។ ឃ្លានេះមានន័យថា តម្លៃជីវិតប្រមូលផ្តុំឡើងពីការតស៊ូ។ ឱ្យតែប្រកាន់ខ្ជាប់នូវឆន្ទៈមោះមុត យើងមុខជានឹងអាចសម្រេចភារកិច្ច និងផ្តល់តម្លៃដល់ជីវិតមិនខាន៕

To Top