ព័ត៌មានអន្តរជាតិ

World Bank ត្រៀមផ្តល់ជំនួយថវិកា សម្រាប់វ៉ាក់សាំងទៅឲ្យ ប្រទេសអាហ្វ្រិកទាំង៣០

បរទេស៖ នៅថ្ងៃពុធនេះធនាគារពិភពលោក World Bank បានបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការផ្តល់ជាជំនួយហិរញ្ញវត្ថុ ដល់បណ្តាប្រទេសអាហ្វ្រិកប្រមាណជា ៣០
ដើម្បីអាចឲ្យទទួលបានវ៉ាក់សាំង ខណៈដែលទ្វីបនេះទាំងមូលកំពុងច្របូកច្របល់ អំពីកិច្ចការងារចែកចាយ និងចាក់វ៉ាក់សាំងនៅឡើយ។

ធនាគារក៏បានបញ្ជាក់ដែរថា មកដល់ពេលនេះមានតែរដ្ឋាភិបាល របស់អាហ្វ្រិកមួយប្រទេសប៉ុណ្ណោះ ដែលអាចចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង លក្ខណៈទ្រង់ទ្រាយធំ ខណៈដែលបណ្តាប្រទេស
ផ្សេងទៀតនៅទូទាំងពីភពលោក ដែលជាប្រទេសមានទ្រព្យសម្បត្តិនោះ គឺបានចាក់វ៉ាក់សាំងជូនពលរដ្ឋ របស់គេរាប់សិបលាននាក់មកហើយ។

បណ្តាប្រទេសជាច្រើនទៀត នៅក្នុងទ្វីបអាហ្រ្វិកត្រូវបានគេជឿជាក់ថា កំពុងតែពឹងផ្អែកទាំងស្រុងទៅលើកម្មវិធី ចែកចាយវ៉ាក់សាំងរបស់ អង្គការសុខភាពពិភពលោក WHO ដែលមានឈ្មោះថា
COVAX នៅឡើយហើយមកដល់ពេលនេះ ការដឹកជញ្ជូនកញ្ចប់ដំបូងទើបតែបានធ្វើដំណើរ ទៅដល់ប្រទេសហ្គាណាកាលពីសប្តាហ៍មុនប៉ុណ្ណោះ។

World Bank បានបន្តទៀតថាមកដល់ពេលនេះ គម្រោងជំនួយហិរញ្ញវត្ថុរបស់ខ្លួន ដែលបានត្រៀមរួចទៅហើយនោះនឹងជួយ ទៅដល់ប្រទេសមួយចំនួដំបូងគេដូចជា កុងហ្គោលអេត្យូពីនីហ្សេរីយ៉ា
ម៉ាហ្សាំប៊ីទុយនេស៊ីស្វេទីនីរ៉ាវ៉ាន់ដា និងសេនេហ្គាល់ប៉ុន្តែមិនអាច បញ្ជាក់បានទេថា ក្នុងទំហំណានៅឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top
×