ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន ថ្លែងថា បន្ថែមពេលវេលា ដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន ចំនួន០២សប្តាហ៍ទៀត

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ថា លោក Yoshihide Suga នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងនៅថ្ងៃសុក្រនេះថា បានបន្ថែមពេលវេលាដាក់ រដ្ឋស្ថិតក្នុងគ្រាអាសន្នដោយសារជំងឺ ឆ្លងរាតត្បាតកូវីដ១៩ គ្របដណ្តប់លើក្រុងប៉ូលីតែន តូក្យូ រយៈពេល០២សប្តាហ៍ទៀត គឺរហូតដល់ថ្ងៃទី២១ ខែមីនា ខណៈដែលចំនួនអ្នកឆ្លងជំងឺ មិនទាន់ថយចុះនៅឡើយទេ ក្នុងអំឡុងពេលដាក់រដ្ឋ ស្ថិតក្នុងគ្រាអាសន្ន ដែលនឹងត្រូវដកបម្រាមចេញវិញ តាមផែនការនៅថ្ងៃអាទិត្យនោះ ។

លោក បានសម្រេចចិត្តនឹងបន្ថែមពេលវេលា ដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន សម្រាប់ក្រុងតូក្យូ និងខេត្តនៅជុំវិញចំនួន០៣ទៀត គឺមានខេត្ត Kanagawa, Chiba និង Saitama នៅឯកិច្ចប្រជុំមួយ នៃកងអន្តរាគមន៍កូវីដ១៩ របស់រដ្ឋាភិបាល ។

ការបន្ថែមពេលវេលា គឺជាលើកទី២ហើយ ចាប់តាំងពីលោក Suga បានប្រកាសដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន កាលពីខែមករា ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី បានថ្លែងថា វិធានការ គឺ “ចាំបាច់បំផុត ដើម្បីការពារដល់អាយុជីវិត និងការរស់នៅ” ។

ក្រុមអ្នកជំនាញសុខាភិបាល និងក្រុមមន្ត្រីក្នុងស្រុក បានលើកឡើងអំពីក្តីកង្វល់ថា ការដកបម្រាមដាក់រដ្ឋស្ថិតក្នុងគ្រាមានអាសន្នសម្រាប់តំបន់ ដែលនាំមកនូវការកើនឡើងនៃការឆ្លងជំងឺ និងប្រព័ន្ធថែទាំវេជ្ជសាស្ត្រ ជាថ្មីម្តងទៀត ដែលបានប្រែក្លាយប្រភេទមេរោគ ។

ពួកគេបាននិយាយថា សីតុណ្ហភាពក្តៅ មានន័យថា មេរោគកំពុងលូតលាស់ ហើយរដូវនៅជប៉ុន បានចាប់ផ្តើមឈានចូលមុនគេ គឺរដូវរងា ដែលអាចប្រែក្លាយឲ្យមាន ព្រឹត្តិការណ៍ឆ្លងរាលដាលខ្លាំង នៅក្នុងតំបន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top